adverise with khmeread 1

Fabregas ថា គាត់​ភ្លេច​ពី​របៀប​លេង​បាល់​ក្នុង​រដូវ​កាល​នេះ​

​    ​ខ្សែបម្រើ​តោ​ខៀវ Chelsea កីឡាករ Cesc Fabregas បាន​លាតត្រដាង​ពី​ការពិត​នៃ​ទម្រង់​លេង​អន់​របស់គាត់​ក្នុង​រដូវ​កាល​នេះ ដោយ​ទទួលស្គាល់ថា គាត់​ភ្លេច​ពី​វិធី​លេង​បាល់​។​

​    ​កីឡាករ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​និយាយថា ជំនឿ​ចិត្ត​របស់គាត់​ពិតជា​មាន​តិច​អំឡុងពេល​ដ៏​លំបាក​នា​ប៉ុន្មាន​ខែ​មកនេះ ដែល​ធ្វើឱ្យ​គាត់​នៅពេលដែល​ទទួលបាន​បាល់ គាត់​មិនដឹងថា​តើ​គួរ​ធ្វើ​អ្វី​ទៀត​នោះទេ​។​

​    ​Fabregas បាន​ក្លាយជា​កីឡាករ​ល្អ​ម្នាក់​របស់ Chelsea កាលពី​រដូវ​កាល​មុន ខណៈ​គាត់​បា​នប​ញ្ចូ​ន​គ្រាប់​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន ១៨ គ្រាប់​និង​បាន​ជួយ​ក្រុម​លោក Jose Mourinho លើក​ពាន Premier League​។​

​    ​ប៉ុន្តែ Chelsea បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅក្នុង​រដូវ​កាល​នេះ ហើយ Fabregas បាន​ប្រាប់​វេ​ប​សាយ Goal ថា "​នៅ​គ្រាមួយ​បន្ទាប់ពី​ការប្រកួត​ជាមួយ Bournemouth ខ្ញុំ​បាន​ដេក​នៅលើ​គ្រែ​ហើយ​ប្រាប់​ប្រពន្ធ​របស់ខ្ញុំ​ថា ខ្ញុំ​ភ្លេច​ពី​របៀប​លេង​បាល់​អស់ហើយ​! ខ្ញុំ​បាន​បាល់​ប៉ុន្តែ​ខ្ញុំ​មិនដឹងថា គួរ​ធ្វើ​អ្វី​ជាមួយ​វា​។ អារម្មណ៍​នេះ​ពិតជា​ពិបាក នៅ​អំឡុង​ពីរ​ឬ​បី​ខែ​ពី​ខែវិច្ឆិកា​ទៅ នៅពេលដែល​ខ្ញុំ​គ្មាន​ជំនឿ​ចិត្ត​សោះ​"​។​

​    ​គាត់​បន្តថា "​អ្វីៗ​បាន​ផ្លាស់ប្តូ​រនា​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​! ខ្ញុំ​លេង​បានល្អ​ឡើងវិញ​។ ជាពិសេស អ្នក​ត្រូវតែ​ក្រោក​ឡើង​នៅពេលដែល​អ្នក​ដួល​។ ខ្ញុំ​អាចធ្វើ​បានល្អ​វិញ​ហើយ​"​។​

​    ​ប៉ុន្តែ​នៅពេល​ត្រូវបាន​សួរថា​តើ គាត់​ចង់ឱ្យ​ក្រុម​ណា​ឈ្នះ​ពាន​ជាងគេ​! Leicester ឬក៏ Tottenham? គាត់​បាន​ឆ្លើយថា "​ខ្ញុំ​ចង់ឱ្យ Leicester ឈ្នះ​ពាន​នេះ​! អ្វីដែល​ពួកគេ​កំពុង​ធ្វើ​ពិតជា​អស្ចារ្យ​។ ទាល់តែ​ស្រឡាញ់​អស់ពី​ចិត្ត និង​ក្លាហាន​ណាស់​ទើប​អាច​ធ្វើបាន​ដូច្នេះ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់