adverise with khmeread E3d45724 4137 4d96 bd75 02dbf40f68bc

ឃាត់ខ្លួន​៦​នាក់​បោចសក់​និង​វាយ​គ្នា​ទៅវិញទៅមក​

     ភ្នំពេញ ៖ ទំនាស់​បោចសក់​វាយតប់​គ្នា​ទៅវិញទៅមក​ត្រូវបាន​ប៉ូលិស​ខណ្ឌ​៧​មក​តា​ឃាត់ខ្លួន​៦​នាក់​នៅ​ថ្ងៃទី​២១​ មេសា​ ២០១៦ បង្កទំនាស់​វាយតប់​គ្នា​បាត់​សណ្តាប់ធ្នាប់​សា​ធា​​រណៈ​នៅ​ភូមិ​៥ សង្កាត់ អូរឫស្សី​២ ខណឌ​៧​មករា។​

     ប៉ូលិស​និយាយថា ភាគី​ទី​១​មាន​គ្នា​០៣​នាក់ ៖ ឈ្មោះ​ ហួត ចក់​ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​២៣៦E3z ផ្លូវ​លេខ​២១៧ ភូមិ​៥​ សង្កាត់​អូរឫស្សី​២ ខណ្ឌ​៧​មករា​,​ឈ្មោះ លឹម ធារ៉ា​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ និង​ឈ្មោះ​ សាន​ ​សុ​បញ្ញា ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ មុខរបរជាងកាត់សក់ ជន​ទាំង ០២​នាក់​សា្ន​ក់នៅ​ផ្ទះ​លេខ​២៣៤E3Z ផ្លូវ​លេខ​២១៧ សង្កាត់​អូរឫស្សី​២ ខណ្ឌ​៧​មករា​។​

     ចំណែក​ភាគី​ទី​០២​មាន​គ្នា​០៣​នាក់​ឈ្មោះ ​សៀង ​សុខ ភេទ​ប្រុស​ អាយុ​៥៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅផ្ទះ លេខ​២៣៤E3 ផ្លូវ​លេខ​២១៧ សង្កាត់ អូរឫស្សី​២​ ខណ្ឌ​៧​មករា ,​ឈ្មោះ  សុង គឹម​សី​នុ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់ នៅផ្ទះ​លេខ​៩៧E3z ផ្លូវ​លេខ​១៦៦ សង្កាត់​អូរឫស្សី​២ ខណ្ឌ​៧​មករា និង​ឈ្មោះ សុង សុ​វិ​ន​ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់​នៅផ្ទះ​លេ​២៤៣E3 សង្កាត់​អូរឫស្សី២ ខណ្ឌ​៧​មករា។​

     សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ភូមិ​៥ សង្កាត់ អូរឫស្សី​២,​ដោយសារ ទំនាស់​ពាក្យសំដី រឿង​ជណ្តើរ​​​តែមួយ​ឡើងផ្ទះ​រួមគ្នា ,​ដកហូត​ដុំ ឥដ្ឋ​,​ដំបង​។​

     ក្នុង​ករណីនេះ ត្រូវ​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន ដើម្បី​ចាត់ការ​តាម​នីតិវីធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់