adverise with khmeread 3c5e01b2 6645 493e b656 fdcd198d77ac

ចាប់​ស្ត្រី​ម្នាក់​ប្រគល់ឱ្យ​ប៉ូលិស​ចោទថា​លួច​ទូរស័ព្ទ​តែ​មិន​ដាក់ពាក្យ​បណ្តឹង​

     ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​៧​មករា​បាន​ឃាត់ខ្លួន​ស្រី​ម្នាក់​នា​ថ្ងៃទី​២១ ​មេសា ​២០១៦ ​ម៉ោង​១៥ នៅក្នុង​ផ្សារ​អូរឫស្សី (​ជាន់​ឡៅតឿ​)​ផ្លូវ​លេខ​១១១ សង្កាត់​អូរឫស្សី​១ មាន​ករណី​លួច​ទូរ​សព្ទ័​ដៃ បង្កដោយ​ជន​ស​ង្ស័​យ​ឈ្មោះ លឹម ប៉ាង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ ស្នាក់នៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ផ្អៀ​រ ខេត្តកំពង់ឆ្នាំង បាន​លួច​យក​ទូរ​សព្ទ័​ដៃ​០១​គ្រឿង របស់​ជនរងគ្រោះ​មិន​ស្គាល់ អត្តសញ្ញាណ បាន​ឃាត់ខ្លួន​បាន​ជនល្មើស មក​ប្រគល់​ឲ្យ​សមត្ថកិច្ច ដោយ​មិន​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ទេ​។​

     គ្រាន់តែ​សុំ​យក ទូរស័ព្ទដៃ​របស់ខ្លួន​ទៅវិញ រួច​ឡើង​ជិះ​រថយន្តឈ្នួល​ចេញទៅ​បាត់។​ ​ករណីនេះ​សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់