កំពង់ឆ្នាំង ៖ យុវជន២នាក់ត្រូវបាប៉ូលិសខេត្តកំពង់ឆ្នាំងឃាត់ខ្លួននាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១៣ និង៣០នាទីពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
ប៉ូលិសនិយាយថា ការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយប៉ូលិសក្រុងកំពង់ឆ្នាំងបានបង្រា្កប បទល្មើល គ្រឿងញៀន០១ករណីឃាត់០១នាក់ឈ្មោះ គី សាវឿង ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ប្រតិបត្តិការនេះ ដកហូតវត្ថុតាងម៉ាទឹកកក០៦កញ្ចប់ ទំងន់០,៣៣ក្រាម ទូរសព្ទ័, ០១គ្រឿងឩបករណ៍ ជក់មួយចំនួននិង បង្រា្កបតាមដីកា០១ករណី ទៀតឃាត់០១នាក់ឈ្មោះ ថោង លីម៉ង់ ភេទប្រុស នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង៕
