2f9b075b ea17 48d9 b9c2 bb0dffe57e57

ឃាត់​ស្ត្រី​ម្នាក់​ជាមួយ​ថ្នាំញៀន​មួយកញ្ចប់​

     កំពង់ឆ្នាំង ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ក្រាប​ករណី​រក្សាទុក ​និង​ចែកចាយ​ថ្នាំញៀន​ឃាត់ខ្លួន​ម្នាក់​កាលពី​ថ្ងៃទី​២២​ ខែមេសា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង​១៦ ​និង​៣០​នាទី​នៅ​ភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ មាស សុខា​ដា​រ៉ាវី ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង  ដកហូត​វត្ថុតាង​បាន​ថ្នាំញៀន​០១​កញ្ចប់ ទំងន់​០,៤៥​ក្រាម ឧបករណ៍​ជក់​ថ្នាំញៀន​នឹង​ថង់​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួនធំ។​

     បច្ចុប្បន្ន​ប៉ូលិស​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់