adverise with khmeread 36c83c27 c719 4a66 8f12 a57ae23a6e0d

ឃុំ​ស្ត្រី​ម្នាក់​បើក​លេងល្បែង​កន្ទុយលេខ​ឆ្នោត​យួន​

     កំពង់ចាម ៖ ជនសង្ស័យ​ឈ្មោះ អ៊ូ​ន យ័ន្ត បាន​បើក​កន្លែង​លេងល្បែង​ស៊ី​សង​ដោយ​ខុសច្បាប់​(​ឆ្នោត​យួន​) ប្រព្រឹត្ត​នៅ​ស្រុក​ចំការលើ ត្រូវបាន​លោក អ៊ុំ ចាន់ថុល ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្កា​ប់​ឲ្យ​ឃុំខ្លួន លេខ ២៥៧ ឃ​.​ខ ចុះ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦ ចោទ​ជនសង្ស័យ​ពី​ប​ទ ៖ ភ្នាក់ងារ​ស៊ី​សង តាម​មាត្រា ៥ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែង​​ស៊ី​សង។​

     ប៉ូលិស​ខេត្តកំពង់ចាម​បានឱ្យដឹងថា កាលពី​ថ្ងៃ​១៩ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង១៥ ​និង​១៥ នាទី កម្លាំង​ជំនាញ ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្រុក​ចំការលើ បាន​ចុះបង្ក្រាប កន្លែង​បើក​លេងល្បែង​​ស៊ី​សង​ដោយ​ខុសច្បាប់​ដោយ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ូ​ន យ័ន្ត ភេទ​ស្រី អាយុ ៤០​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ដូន​បុស ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម។​

     ប្រតិបត្តិកា​នេះ​ដកហូត​វត្ថុតាង​រួមមាន​៖ ប៊ិក០២ ដើម ទឹកលុប០១ ​ដើម ក្រដាស​សំរាប់​កត់​លេខឆ្នោត​ដែល​កាត់​តូចៗ​មួយចំនួន ក្រដាស​កា​បោ​ន​(​កា​គែ​) ពណ៌​ខៀវ កាត់​តូចៗ ចំនួន០៥​សន្លឹក ក្រឡ​ជ័រ០១ ប្រអប់​ក្រដាស០១ ស៊ឺ​មី​ក្រដាស​រឹ​​ង០១ បន្ទាត់០១ និង​ក្រដាស​រាម ពណ៌​ស មួយចំនួន។

    ​​ បច្ចុបន្ន​ជនល្មើស​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម តាម​បញ្ញា​តិ​នៃ​ច្បាប់​រួចរាល់​ហើយ កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់