Image1

ចាប់ខ្លួន​ជនល្មើស​តា​មដីកា​តុលាការខេត្ត​បាត់ដំបង​ពីបទ​ជួញ​គ្រឿងញៀន​

    បាត់ដំបង ៖ ក្រោម​បញ្ជា​ដឹកនាំ​ផ្ទា​ល់ពី​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៦ នេះ​កម្លាំង​ជំនាញ របស់​ស្នង​​ការដ្ឋាន សហការ​ជា​មួយ​កម្លាំង​ប៉ូលិស​ក្រុង​បាត់ដំបង​ចាប់ខ្លួន​ជនល្មើស​​តាម​ដីកា​បង្គាប់​របស់​តុលាការខេត្ត​បាត់ដំបង​ចំនួន ០១ នាក់​បន្ថែមទៀត ពីបទ​ជួញ​គ្រឿងញៀន​។​

    ប៉ូលិស​និយាយថា តាម​អំណាច​ដីកាចាប់ខ្លួន ចុះ​ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៦ របស់​ចៅក្រម​ស៊ើ​ប​សួរលោក លិ សុខា យើង​ចាប់ខ្លួន​ជនល្មើស​បាន​ចំនួនម្នាក់​ទៀត​ឈ្មោះ ឡំ ធា​រិ​ន ហៅ គក់ ភេទ​ប្រុស រស់នៅ​សង្កាត់​ចំកា​សំរោង ក្រុង​បាត់ដំបង បាន​ប្រព្រឹត្តិ​បទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ភូមិ​ជ្រៃ​កោង សង្កត់​ស្លា​កែ​ត ក្រុង​បាត់ដំបង កាលពី​ថ្ងៃទី​១១​ ​ខែតុលា ឆ្នាំ២០១៤។​

     ក្នុង​វិធានការ នៃ​ការអនុវត្ត​ដីការ បស់​តុលាការ ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង​កំពុង​ចាត់វិធានការ​អនុវត្ត​លើ​ការងារ​នេះ​យ៉ាង​ក្តៅគគុក បើទោះបីជា​ជនល្មើស គេចខ្លួន ពី​មូលដ្ឋាន​យូរ ប៉ុណ្ណា និង​ទៅដល់​ទីណា​ក៏ត្រូវ​តែ​តាម​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់។​

     ជាមួយនិង​សកម្មភាព​នេះ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​មេត្តា​បន្ត​ចូលរួម​ជាមួយ សមត្ថកិច្ច​ជា​បន្តទៀត​ដើម្បី សេច ក្តី​សុខសាន្ត​ក្នុង​មូលដ្ឋាន​៕

អ្នកនឹងចូលចិត្ត

មតិយោបល់