adverise with khmeread 310402ba e755 44c5 b3bb 6d070ed33972

ប្រតិបត្តិការ១០ថ្ងៃ ឃាតករ​សម្លាប់​បងថ្លៃ​ឯង​ត្រូវបាន​វែកមុខ​

     បាត់ដំបង ៖ សព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ក្នុងផ្ទះ​ទុកចោល​លើដី​ចម្ការ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ដោយ​សភាព​ស្អុយរលួយ។​

     បន្ទាប់មក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង​បានដាក់​វិធានការ​ជាបន្ទាន់​ដល់​ការិយាល័យ​ជំនាញ ក៏ដូចជា​អធិការ​ប៉ូលិស​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត។​

     លុះ​មកដល់​ថ្ងៃទី​១១ ខែ មេសា ឆ្នាំ​២០១៦​ប៉ូលិស​ទទួលបាន​បណ្តឹង​មួយ​របស់​ឈ្មោះ ម៉ក់ ផល្លា ភេទ​ស្រី អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​អូរ​កំបុត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ដែល​ប្តឹង​ពី​ករណី​បាត់​ប្តី​របស់ខ្លួន​ឈ្មោះ ឈៀង បណ្តូល ភេទ​ប្រុស​ អាយុ២៦ឆ្នាំ កាលពី​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ ដោយ​គ្មាន​ដំណឹង​អ្វី​ទាំងអស់ ហើយ​ក្នុងអំឡុងពេល​បាត់​ប្តី​នេះ ខ្លួន​ទទួល​ព័ត៌មាន​ថា មាន​សព​បុរស​ម្នាក់​ស្អុយរលួយ​ក្នុង​ដីចម្ការ​មួយកន្លែង​ក្នុងភូមិ វត្ត​រំដួល ខ្លួន​បាន​ឲ្យ​ប្អូនថ្លៃ​ឈ្មោះ រ៉េត រឿន ភេទ​ប្រុស​(​ឃាតករ ) ជូន​ដើរ​ក​ប្តី​តែ​ទីបំផុត​នៅតែ​មិន​ទទួលបាន​ល​ទ្ឋ​ផល បើទោះបីជា​សមត្ថកិច្ច​ប​ង្ហា​ញ​រូបថត ( សព ) ហើយ​ក្តី​តែ​ខ្លួន​មិនអាច​ស​ន្ឋិ​ដ្ឋា​ន​ថា​ជា​ប្តី​របស់ខ្លួន​ទេ ព្រោះ​រលួយ​មើល​លែង​ស្គាល់។​

     ប៉ូលិស​បន្តថា ផ្តើមចេញពី​ចំណុច​នេះ​ក្រោម​បញ្ជា​ដឹកនាំ​ផ្ទា​ល់ពី​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ប៉ូលិស​បាន​ប្រើប្រាស់​គ្រប់​វិធាន​ការជំនាញ​និង​ទទួលបាន​ការសហការ​ពី​នាយកដ្ឋាន​ជំនាញ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ នៅ​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួនម្នាក់មក​ធ្វើការ​សាកសួរ រហូត​វែកមុខ​ជនដៃដល់​ក្នុងករណីឃាតកម្ម​នេះ​។​

     ជនសង្ស័យ​១-​ឈ្មោះ រ៉េត រឿ​ត អាយុ​២៥​ឆ្នាំ (​ជនដៃដល់ )​ជា​ប្អូនថ្លៃ​ជនរងគ្រោះ (ជនសង្ស័យ និង​ប្រព​ន្ឋ​ជា​បងប្អូន​បង្កើត​)​រស់នៅ ក្នុងភូមិ​ជាមួយគ្នា គឺ​ភូមិ​អូរ​កំបុត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ២-​ឈ្មោះ វឿ​ត វិបុល អាយុ​១៧​ឆ្នាំ (​ជួយ​ដឹក​ជនរងគ្រោះ​)៣-​ឈ្មោះ​សឺ​ន ដេ​ត អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ​វុ​ធ ដា​រិ​ទ្ធ អាយុ​១៦​ឆ្នាំ​និង ៥-ឈ្មោះ​​ អែម អាង អាយុ​២៣​ឆ្នាំ​។​

     តាម​ចម្លើយសារភាព​របស់​ឈ្មោះ រ៉េត រឿ​ត បាន​អះអាងថា ខ្លួន​ជាមួយ​ជនរងគ្រោះ​ឈ្មោះ ឈៀង បណ្តូល ​ដែលជា​បងថ្លៃ​មានមុខរបរជា​កូនកាំបិត​ឲ្យ​ចុងភៅ​ធ្វើ​ម្ហូប​ការ​ដូចគ្នា​។ មុន​កើតហេតុ ធ្លាប់​មានទំនាស់​ពាក្យសំដី​ជាមួយគ្នា​ព្រោះ​ខ្លួន​ឃើញ​ជនរងគ្រោះ​នេះ​មិនចេះ​ជួយ​ធ្វើ​ការងារ​ប្រព​ន្ឋ​គឹ​ត​តែ​ដើរ​ផឹកស៊ី​។​

     លុះ​ពេលយប់​ជនរងគ្រោះ​បបួល​ខ្លួន​មក​ផឹកស៊ី​នៅក្នុង​ហាង​មួយកន្លែង​យីហោ​កំរើក​រាត្រី​មាន​គ្នា​សរុប ០៦ នាក់​ទាំង​ជនរងគ្រោះ ស្ថិតនៅ​សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ក្រោយពេល​ផឹកស៊ី​រួច​ចេញមក​ខាងក្រៅ​ហាង ខ្លួន​ផ្តើម​រំឭក​រឿង​ដែល​ជនរងគ្រោះ​ឈ្លោះ​គ្នា​ជាមួយ​ខ្លួន​កាលពីពេល​ថ្ងៃ។​

    ជនរងគ្រោះ​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រាប់​ផង ក៏​បញ្ឆេះ​ជម្លោះ​ម្តងទៀត​ជាមួយ​ខ្លួន បូករួម​កំហឹង​កាលពី​ថ្ងៃ​ផង​ខ្លួន​បាន​វាយតប់​លើ​មុខ​ជនរងគ្រោះ​ជាច្រើន​ដៃ​រហូត​ជនរងគ្រោះ​ដួលសន្លប់​បាត់បង់​ស្មារតី។​

     ភ្លាម​នោះ​ខ្លួន​បាន​លើក​ជនរងគ្រោះ​ដាក់​លើ​ម៉ូតូ​ដោយ​ពឹង​ឈ្មោះ វឿ​ត វិបុល ភេទ​ប្រុស ជិះ​ទប់​ពីក្រោយ រួច​ដឹក​មកដល់​ដីចម្ការ​រ​មួយកន្លែង​ខ្លួន​ក៏​អូស​ជនរងគ្រោះ ទៅ​ដាក់​ក្នុងផ្ទះ​ទុកចោល​មួយកន្លែង​នេះ​រួច​មួ​លក​ជនរងគ្រោះ​សម្លាប់ ទើប​ចាកចេញ​មកវិញ​ក៏​បែក​គ្នា​រៀងខ្លួន​បាត់ទៅ។ 

     ប៉ូលិស​បញ្ជាក់ទៀតថា ផ្តើមចេញពី​ល​ទ្ឋ​ផល​នៃ​ការ វែកមុខ​ឃាតករ​ដៃ​ឆៅ​នេះ ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង​សូម​ថ្លៃ​ង​អំណរគុណ​ចំពោះ​ការខិតខំ​របស់​សមត្ថ​កិច្ច​នគរបាល​គ្រប់​ជំនាញ គ្រប់​ថ្នាក់ អាជ្ញាធរ​គ្រប់​អង្គភាព​ពាក់​ព័​ន្ឋ ក៏ដូចជា​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​សូម​អរគុណ​ចំពោះ ការបង្ក​លក្ខណៈ​គ្រប់យ៉ាង​និង​ការសហការ​ណ៍​ពី​នាយកដ្ឋាន​ជំនាញ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​ក៏ដូចជា​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង  ទើបធ្វើ​ឲ្យ​កិច្ចប្រតិបត្តិការ រយៈពេល ១០ ថ្ងៃ របស់​យើង​ទទួលបាន​ល​ទ្ឋ​ផល​គួរ​ជាទី​មោទនៈ។​

     បច្ចុប្បន្ន​ជនសង្ស័យ​ទាំង០៥ នាក់ ត្រូវបាន​បញ្ជូនទៅ កាន់​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់