adverise with khmeread 5320c50e 09f7 4fde abfe a302afcc7ee2

ម្នាក់​បើក ម្នាក់​ចាក់ ចាប់ខ្លួន​ទាំងពីរ​នាក់​

     ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​បង្ក្រាប​ជាក់ស្តែង​ករណី​លេងល្បែង​ស៊ី​សង​ហ្គេម​បាញ់​ត្រី​នៅ​ថ្ងៃទី​២២ ខែមេសា​ ​ឆ្នាំ២០១៦ ​ម៉ោង​១៧ ​និង​៣០​នាទី ​នៅ​ចំណុច​ផ្ទះ​លេខ​៦៤៤ ​ផ្លូវ​៧០​ ក្រុម​៩​ ផ្លូវ​៧០ ​សង្កាត់​ទួល​សង្កែ​។​

     ប៉ូលិស​និយាយថា ប្រតិបត្តិការ​នេះ​ប៉ូលិស​ឃាត់ខ្លួន​ចំនួន​២​នាក់​ស្រី​២​នាក់​១-ឈ្មោះ ​ជា​ ជូ​រី ភេទ​ស្រី ​អាយុ​២៥​ឆ្នាំ​(​អ្នកលេង​)​ និង​២-ឈ្មោះ​ ហុក​អា​លី​សា ភេទ​ស្រី ​អាយុ​១៩​ឆ្នាំ​(​អ្នកលេង​)​។ ដកហូត​សម្ភារៈ​1-​ទូ​ហ្គេម​១​និង​2-​សៀវភៅ​កត់​ពង់​១​ក្បាល​។​

      បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំ​រឿង​អនុវត្តន៍​តាម​និតិ​វិធី​៕​

adverise with khmeread

មតិយោបល់