13045555 990677597685317 345176740 n

ដឹងថា​រាងកាយ​ត្រូវការ​អាហារ​ប៉ុន្មាន​ក្នុង​មួយថ្ងៃ​ទេ​? នេះ​ជា​របៀប​វាស់​របប​អាហារ​ដោយ​ប្រើ​ប្រអប់ដៃ​!

​    ​យើង​គ្រប់គ្នា​តែង​ប្រយ័ត្ន​ចំពោះ​ចំណីអាហារ​ទទួលទាន​រាល់ថ្ងៃ​។ មនុស្ស​នាំគ្នា​ចាប់ផ្តើម​របប​អាហារ​ដ៏​តឹងរ៉ឹង​ដើម្បី​កំណត់​កុំឱ្យ​លើស​ឬ​ខ្វះ​សម្រាប់​រាងកាយ​។ ប៉ុន្តែ​ការធ្វើ​បែបនេះ​មិនល្អ​ដល់​រូប​សម្រស់ និង​ទម្ងន់​របស់​យើង​នោះទេ ព្រោះ​យើង​មិនបាន​ដឹង​ពី​បរិមាន​សមស្រប​ពិតប្រាកដ​របស់​អាហារ​។ តែ​ទោះយ៉ាងណា គេ​មាន​វិធី​ផ្សេង​ដើម្បី​វាស់វែង​ឱ្យដឹងថា​តើ​យើង​ត្រូវ​ទទួលទាន​អាហារ​ប៉ុន្មាន​ទើប​គ្រប់គ្រាន់​សម្រាប់​រាងកាយ​។ 

​    ​ធ្វើតាម​ការណែនាំ​ខាងក្រោម លោកអ្នក​នឹង​ដឹងថា​តើ​រាងកាយ​ត្រូវការ​អាហារ​ប៉ុន្មាន​ទើប​គ្រាប់​គ្រាន់​ក្នុង​មួយថ្ងៃ​។ 

​    ​១. ក្តាប់ដៃ​=១ ពែង​
​    ​ប្រសិនបើ​ពិសា បាយ ប៉ា​ស្តា ផ្លែឈើ ឬ​បន្លែ ត្រូវ​វាស់​ឱ្យ​ស្មើ ១ ពែង ឬ ១ ក្តាប់ដៃ​។ 

​    ​២. បាតដៃ​ស្មើ​=៣ អោន (៨៥ ក្រាម​)
​    ​ប្រសិនបើ​ពិសា មាន់ ត្រី ឬ សាច់គោ ត្រូវ​វាស់​ឱ្យ​ស្មើ​ទំហំ​ប៉ុន​បាតដៃ ឬ ៨៥ ក្រាម​។ 

​    ​៣. មួយ​ក្បង់​ដៃ​=១ អោន (២៨​ក្រាម​) សម្រាប់​បន្លែ​ផ្លែឈើ​
​    ​ប្រសិនបើ​ពិសា​គ្រាប់​ផ្លែឈើ ឬ ទំពាំងបាយជូរ ត្រូវ​វាស់​ឱ្យ​ពេញ​មួយ​ក្បង់​ដៃ​។ 

​    ​៤. ពីរ​ក្បង់​ដៃ​= ១ អោន (២៨ ក្រាម​) សម្រាប់​ប្រភេទ​នំ​ដែលមាន​ទម្ងន់​ស្រាល​
​    ​ប្រសិនបើ​ពិសា ដំឡូង​បំពង ឬ នំ​ផ្សេងទៀត ត្រូវ​វាស់​ឱ្យបាន​ពីរ​ក្បង់​ដៃ​ដើម្បីឱ្យ​គ្រប់​ទម្ងន់ ២៨ ក្រាម​។ 

​    ​៥. មេដៃ​=១​អោន​
​     ប្រសិនបើ​ពិសា​សណ្តែកដី ឬ​ឈី​ស ត្រូវ​វាស់​ឱ្យ​ត្រឹម​ប្រវែង ១ មេដៃ ឬ​ទម្ងន់ ២៨ ក្រាម​។ 
​    ​
​    ​៦. ចុង​មេដៃ​= ១ ស្លាបព្រា​បាយ​
​    ​ប្រសិនបើ​ប្រើ​ប្រេង​បន្លែ បឺ​រ ម៉ា​យ៉ា​ណែ​ត ឬ ស្ករស ត្រូវ​វាស់​ឱ្យ​ស្មើ​មួយ​ចុង​មេដៃ ឬ ១ ស្លាបព្រា​បាយ​៕

 

ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់