adverise with khmeread Index

រថយន្ត Mercedes GL550 បើកបុកបង្គោលភ្លើងបាក់មួយដើម

     ភ្នំពេញ៖ រថយន្តទំនើបMercedes GL550 មួយគ្រឿង ដែលបើកបរហួសល្បឿនកំណត់ជ្រុលចង្កូតទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ បង្គោលភ្លើងមួយដើម រាបដល់ដី តែសំណាងល្អមិនបង្កគ្រោះ ថ្នាក់ដល់អ្នកដទៃ ចំណែកអ្នកនៅក្នុងរថយន្តរបួសបន្តិចបន្ទួច ។
      ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ មុខមន្ទីរពេទ្យសម្រាកព្យាបាលឈួអីុសេង តាមបណ្តោយ ផ្លូវជាតិលេខ១៩៣ កែងនិងផ្លូវលេខ ៣៦៦ ស្ថិតក្នុងសង្កាត់ទួលស្វាយ ព្រៃ១ ខណ្ឌចំការមន  ។
     បុរសជាសន្តិសុខម្នាក់បានឃើញហេតុការណ៏នេះនិយាយថា មុនពេលកើតហេតុ គាត់បានឃើញរថយន្ទទំនើប Mercedes GL550មួយគ្រឿង  ពណ៌ទឹកស  ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6888 ដែលក្នុងនោះមានបុរសជនជាតិចិនបីនាក់ នៅក្នុងរថយន្តបានបើកបរតាមបណ្តោយផ្លូវជាតិលេខ១៩៣ ក្នុងទិសដៅពីជើងទៅត្បូង  ។
    ស្រាប់តែមកដល់ចំណុចផ្លូវកែងលេង ៣៦៦ រថយន្ត ក៏បួងចង្កូតបត់ទៅខាងឆ្វេងដៃ ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឱ្យរលើងបាក់ដល់ដី និងដាច់ខ្សែភ្លើងរប៉ារប៉ាយពេញផ្លូវ។ចំណែករថយន្តបង្កបានរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំធ្វើឲ្យរថយន្តទៅមុខលែងរួចតែម្តង  ។
    ប្រភពបានបន្តទៀតថា បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើករថយន្តរួមទាំងអ្នករួមដំណើរជាមួយគ្នានោះ ក៏ចុះចេញពីរថយន្តរបស់គេ គេចខ្លួនទៅបាត់អស់ ។
    បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានសហការ ជាមួយជំនាញធ្វើការវាស់វែង យករថយន្តបង្ក ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីចាត់ការទៅតាមផ្លូវច្បាប់  ៕

adverise with khmeread

មតិយោបល់