adverise with khmeread 1

Real Madrid បញ្ជាក់ថា Ronaldo ទទួលរង​របួស​ភ្លៅ​!

​    ​ក្រុម​អធិរាជ​ស Real Madrid បាន​បញ្ជាក់ថា កីឡាករ Cristiano Ronaldo បាន​រងរបួស​ភ្លៅ ដែល​នេះ​មានន័យថា គាត់​អាច​នឹង​ខកខាន​ដំណើរ​ទៅ​ទឹកដី Manchester City ក្នុងការ​ប្រកួត Champions League នា​សប្តាហ៍​ក្រោយ​។​

​    ​តារា​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​ចាក​ចេញពី​ទីលាន​នៅ​ចុង​ម៉ោង​ក្នុង​ជ័យជម្នះ ៣-០ ទៅលើ​ក្រុម Villarreal កាលពី​ថ្ងៃ​ពុធ ដោយបាន​ឱប​ជើង​ខាងស្តាំ​របស់គាត់​។​

​    ​សេចក្តីថ្លែងការណ៍​រប​ស់​ក្លឹប​បានសរសេរថា "​បន្ទាប់ពី​បានធ្វើការ​ពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ​រួចមក​នៅថ្ងៃនេះ (​ថ្ងៃ​សុក្រ​) ចំពោះ​កីឡាករ Cristiano Ronaldo របស់​យើង មន្ទីរពេទ្យ Hospital Universitario Sanitas La Moraleja បានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា គាត់​មាន​បញ្ហា​របួស​សាច់ដុំ​នៅ​ភ្លៅ​ស្តាំ​របស់គាត់​។ ស្ថានភាព​របស់គាត់​នឹងត្រូវ​តាមដាន​បន្ត​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់