adverise with khmeread 00000

មិត្ត​នារី​ដែល​ចង់​ស្រក​ក្បាលពោះ​រាបស្មើ ដោយ​មិនចាំបាច់​ប្រើ​ឱសថ សូម​សាក​លំ​ហាត់ប្រាណ​ងាយ​មួយ​នេះ​!

     សុភាពនារី​សម័យ​ទំនើប​ខ្វល់ខ្វាយ​ជាងគេ​គឺ​រូប​សម្រស់ ក្នុងនោះ​ខ្លាញ់​ក្បាលពោះ​ក៏​ជា​កង្វល់​ដ៏​ធំ​មួយ​ក្នុងចំណោម​កង្វល់​ធំៗ​ជាច្រើន​ផងដែរ​។ នារី​មួយចំនួន​ចង់បាន​ក្បាលពោះ​រាបស្មើ និង​អស់​ខ្លាញ់​ក្បាលពោះ​ដោយ​មិនចាំបាច់​តម​អាហារ ឬ មិន​ចង់​ទទួលទាន​ឱសថ​អ្វី​នោះទេ ព្រោះ​ខ្លាច​មាន​ផលប៉ះពាល់​។ ដូច្នេះ​ថ្ងៃនេះ​លោកអ្នក​ចូលមក​អាន​ចំ​កន្លែង​ហើយ​។ អនុវត្ត​វិធី​ហាត់ប្រាណ​ងាយៗ​ខាងក្រោម​នេះ​ឱ្យបាន​ជាប់លាប់ លោកអ្នក​នឹង​លែង​បារម្ភ​ពី​បញ្ហា​ខ្លាញ់​ក្បាលពោះ ដែល​ធ្វើឱ្យ​បាត់​សម្រស់​អស់​មួយផ្នែក​តទៅទៀត​ហើយ​។ 

​    ​A. ដេក​សណ្តូក​ខ្លួន​ឱ្យ​ត្រង់​។​
​    ​B. លើកជើង និង​ដងខ្លួន​ឱ្យ​ផុតពី​ដី រួច​លាតដៃ​សន្ធឹង​ឱ្យ​ត្រង់​ទៅមុខ​ដូច​ក្នុង​រូប​
​    ​C. រក្សា​លំនឹង​ដូច​រូប B ឱ្យបាន ៥ វិនាទី រួច​ធ្វើបែបនេះ​ចុះឡើងៗ ១០ ដង សឹម​សម្រាក​ម្តង ដោយ​ប្រើពេល ២០ វិនាទី​។ រួច​សូម​បន្តធ្វើ​បែបនេះ​ម្តងទៀត​ឱ្យបាន​ប្រហែល ២០ ទៅ ៣០ នាទី​។ ធ្វើបែបនេះ​រាល់ថ្ងៃ លោកអ្នក​នឹង​បាន​ក្បាលពោះ​រាបស្មើ និង​អស់​ខ្លាញ់​ដោយ​មិនបាច់​លេប​អ្វី​ទាំងអស់​៕ 

adverise with khmeread
ប្រភព៖ ហែល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់