adverise with khmeread Abstract dimm 100313931 large

របៀប​ពិនិត្យ​មើលថា​តើ RAM របស់​អ្នក​ល្អ​ឬក៏​អត់​?

    ​ពេល​អ្នកទិញ RAM ថ្មី​ឬក៏​មួយ​ទឹក តើ​លោកអ្នក​ប្រាកដ​ដែរ​ទេ​ថា​វា​ល្អ​គ្រប់​១០? ចំពោះ​របស់​មួយ​ទឹក​ចៀស​មិន​ផុស​ពី RAM ដែល​ធ្លាប់មាន​បញ្ហា​នោះ​។​

​    ​អាកា​រៈរ​បស់ RAM ដែលមាន​បញ្ហា​ភាគច្រើន​យកមកប្រើ​គឺមាន​សភាព​យឺត និង​កុំព្យូទ័រ​របស់​យើង​ឧស្សាហ៍​ចេញ BlueScreenDeath​។ ប៉ុន្ដែ​ក្នុងករណី​ចេញ BlueScreenDeath ក៏​អាច​បណ្ដាលមកពីបញ្ហា Driver ដែល​ដំឡើង​នៅលើ​ឧបករណ៍​ផ្សេងៗ​ដូចជា Wi-Fi, VGA Card ។​ល​។ កុំព្យូទ័រ​យឺត​ក៏​មិន​ប្រាកដថា​មកពី RAM ដែរ វា​អាច​បណ្ដាលមកពី Harddisk ឬក៏​បញ្ហា Board​។​

​    ​ដើម្បី​ដឹងថា RAM មាន​បញ្ហា​ឬក៏​អត់ សូម​ធ្វើតាម​វិធី​ខាងក្រោម​៖

​    ​១. ចុច​លើ​ប៊ូល​តុង Start ហើយ​បន្ទាប់​វាយ​នូវ​ពាក្យ Memory and Select Windows Memory ហើយ​ចុច​លើ​កម្មវិធី​។ ពេលចេញ​ផ្ទាំង​កម្មវិធី​មក អ្នក​ត្រូវ​ចុចលើ Restart now and check for problems​។ ពេល​ដំណើរការ​អ្នក​គ្រាន់តែ​រង់ចាំ​និង​មិនបាច់​ធ្វើ​អ្វី​ទាំងអស់​រហូត​ទាល់តែ​ដំណើរ​ត្រូវ​បានបញ្ចប់​។​

​    ​២. ពេល​ដំណាក់កាល​ទី​១​បញ្ចា​ប់ សូម​ចុច​លើ Start ម្ដងទៀត​និង​វាយ​ពាក្យ Event and Select Event Viewer ហើយ​ចុច​លើ​កម្មវិធី​។ ពេល​លោត​ផ្ទាំង​កម្មវិធីមក អ្នក​ត្រូវ​ចុច​លើ System បន្ទាប់មក Right Click លើ Mouse ជ្រើស​យកពាក្យ Filter Current Log...​។​

​    ​ពេល​លោត​ផ្ទាំង​កម្មវិធី​មក​សូម​ចុច​លើ ComboBox ឈ្មោះ Event sources ជ្រើស​យក MemoryDiagnostics-Results ហើយ​ចុច​ពាក្យ Ok​។ បន្ទាប់ពី​ចុចលើ​ពាក្យ Ok ហើយ សូម​ចូលទៅ​កាន់ System វិញ​និង​ចូលទៅ​ព័ត៌មាន​របស់ RAM ដែល​យើង​បាន​ពិនិត្យ​រួច ហើយ​ពេលនោះ​វា​នឹង​ប្រាប់​លទ្ធផល​នៃ​សុខភាព RAM របស់​អ្នក​ហើយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់