adverise with khmeread 0bc9e6d0 2d7c 4348 90ce 436156deb830

ចោរឆក់​កាបូប​២​នាក់ ត្រូវ​ម្ចាស់​ដេញ​ស្រែក​ឱ្យ​ពលរដ្ឋ​ជួយ​ដេញចាប់បាន​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរឆក់​កាបូប ២​នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​បានសម្រេច តែ​រត់​មិន​សម្រេច ដោយសារ​ម្ចាស់​គេ​ជិះ​ម៉ូតូ​ដេញតាម ស្រែក​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​ដេញ​ស្ទាក់​ចាប់បាន​ហើយ​បាន​ស្វាគមន៍​ទ្រោម​ខ្លួន រួច​ទើប​ប្រគល់ឱ្យ​ប៉ូលិស​។​

     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧ ​និង​១០​នាទី​យប់​ថ្ងៃទី២២ ​ខែមេសា​ឆ្នាំ​២០១៥ ត្រង់ចំណុច​ក្រោយ​ក្រុមហ៊ុន Nilus ២៧១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ យឹម ស្រី​ពៅ ជា​ភេទ​ទី​បី អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើការ​ក្នុង​ភោជនីយដ្ឋាន ស្នាក់នៅ​ផ្ទះជួល​លេខ​១៩៩ ភូមិ​ត្រពាំង​ឈូក  សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ស្រុកកំណើត​ក្នុងភូមិ​កា​តុ​២ ឃុំ​មោង​ស្រុក មោងឫស្សី ខេត្តបាត់ដំបង ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន​ពណ៌​ក្រហម​លា​យស​ពាក់​ស្លាក​លេខ​ភ្នំពេញ 1U- 9043​។​

     ចំណែក​ជនសង្ស័យ​ទី​១-​ឈ្មោះ ហេង សុខ​ហៃ​អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុងភូមិ​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ និង​២-​ឈ្មោះ មួន រត​នះ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុងភូមិ​ជាមួយគ្នា ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី​ព​ណ័ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1AR- 8409 ។​

     តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​រៀបរាប់​ឱ្យដឹងថា​មុនពេល​កើតហេតុ​រូបគាត់​ទើប តែ​ចេញពី​ហាង​អ៊ុតសក់​នៅ​ជិត​ផ្ទះ​ដើម្បី​ទៅ​ចូលរួម​ពិធី​ខួបកំណើត​មិត្តភក្ដិ ពេលដែល​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ធ្វើ​សក់​បាន​បន្តិច​ស្រាប់​តែមាន​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​មកពី​ក្រោយ​ហើយ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ដែល​ជនរងគ្រោះ​ស្ពាយ​ចំហៀង​បានសម្រេច​តែ​ភ្លាមៗ​។​

     ពេលនោះ​ជនរងគ្រោះ​មាន​ស្មារតី​រឹងមាំ​ក៍បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​និង​ស្រែក​ឱ្យគេ​ជួយ បន្ទាប់មក​ជិះ​ទាន់ បាន​បុក​ម៉ូតូ​ជនសង្ស័យ​ជា​ចោរឆក់​នោះ​បណ្ដាលឱ្យ​ដួល​ទាំង​ជនរងគ្រោះ​និង​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​បណ្ដាលឱ្យ​ជនសង្ស័យ​ជា​ចោរឆក់​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​រងរបួស​បែក​មុខមាត់​ចេញឈាម​ពេញមុខ​ហើយក៍​ត្រូវ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ចេញ​មកជួយ ចាប់​បានទទួល​ស្វាគមន៍​ពី​សំណាក់​ប្រជាជន​ម្ដុំ​នោះ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​។​

      ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកថ្លា​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់