adverise with khmeread 30237846 6973 474a 80e2 90194f37f99e

រថយន្ត​ព្រូស​បុក​រះ​តាមផ្លូវ របួស​៤​នាក់ និង​ខូ​ត​ខាត​រថយន្ត​២​គ្រឿង ម៉ូតូ​២​គ្រឿង​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​ម៉ាក​ព្រូស​១​គ្រឿង បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​ស្រវឹង​ដូចគ្នា បាន បើក​រេ​ពេញ​ផ្លូវ​ទៅបុក​រថយន្ត​ម៉ាក​ហាយ​ប្រ៊ី​ត បន្ត​រត់តាម​ផ្លូវ​បុក​ម៉ូតូ រថយន្ត​ខូ​ត​ខាត​បន្ត​បន្ទាប់ពី​ខណ្ឌចំការមន រត់​រហូត​តាម​ផ្លូវជាតិ​លេខ​៥ ទៅដល់​ផ្លូវ​បេតុង​ខាងជើង​វត្ត​ទួល​អស់លោក​ទើប​សមត្ថកិច្ច​ចាប់បាន​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង 12 និង 10​នាទី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី 23 មេសា 2016​នៅ​ចំណុច ខាងត្បូង​វិមានឯករាជ្យ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ហើយ​ដេញ​ឃាត់​បាន​នៅ​ចំណុច​ខាងជើង​វត្ត​ទួល​អស់លោក ខណ្ឌ​ឬ​ស្សី​កែវ​។​

     រថយន្ត​បង្ក​ម៉ាស​ព្រូស​ពណ៍​ប្រផេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z- 0962 អ្នកបើកបរ​ដែល​ចាប់ខ្លួនបាន មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

     តាម​ប្រភព​ព័​ត៍​មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​ដែល​បើកបរ​រថយន្ត​ព្រូស បាន​អង្គុយ​ផឹកស៊ី​នៅលើ​សួនច្បា​ខាងលិច​វិមានឯករាជ្យ​។ បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​ជោក​មក បុរស​រួមជាមួយ​មិត្តភក្តិ​បាន​ឡើង​បើករថយន្ត បាន​ប្រហែល​ជាង​១០០ ម៉ែត្រ រថយន្ត​បាន​រេ​ទៅបុក​រថយន្ត​ប៉ា​ឡែ​ន​១​គ្រឿង​ពណ៍​ស្ករ​មិន​ចាំ​ស្លាក​លេខ រង​ការ​ខូ​ត​ខាត ហើយ​រថយន្ត​ប៉ា​ឡែ​ន​នោះ​ចាក​ចេញពី​កន្លែងកើតហេតុ​បាត់​សូម្បីតែ​សមត្ថកិច្ច​ក៏​រក​មិនឃើញ​ដែរ។​

     ចំណែក​រថយន្ត​បង្ក​បាន​ខូ​ត​ខាត​បាក់​កាង​និង​ហើប​គំរប់​ម៉ាស៊ីន​ខាងមុខ បន្ទាប់មក​រថយន្ត​បាន​រត់​មក​តាមផ្លូវ​ព្រះស៊ីសុវត្ថិ មកដល់​មុខ​ក្លឹប​ទ្រូ​ហ្វេ​ស បាន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ពីក្រោយ បាក់​ខាង និង​ជ្រុល​ទៅបុក​ម៉ូតូ​ស្ត្រី​២​នាក់​របួស​ជើង​ស្រាល រួច​បាន​បន្ថែម​ល្បឿន​តាម​ក្រោម​ស្ពាន​ជ្រោយ​តាមផ្លូវ​ជាតិ​លេខ​៥ ហួស​បាន​បន្តិច​បាន​ទៅបុក​ពីក្រោយ​ម៉ូតូ​វីវ៉ា បុរស​យោធា​ម្នាក់ បណ្តាលឱ្យ​បាក់ជើង​ខាងឆ្វេង ហើយ​រថយន្ត​បាន​បន្ថែម​ល្បឿ​ន​រត់​ទាំង​រថយន្ត​បែក​ធុង​ទឹក បែក​កង់ ខ្ទេច​មួយ​កំណាត់​មុខ​​រហូត​ទៅដល់​ផ្លូវ​បេតុង​ខាងជើង​វត្ត​ទួល​អស់លោក ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ត៍​មែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ទើប​សមត្ថកិច្ច​ចាប់បាន​។​

      ក្រោយពេល​កើតហេតុ ជនរងគ្រោះ​រងរបួស​បាក់ជើង​ឆ្វេង​ត្រូវបាន​រថយន្ត​ក្លីនិក​ឯកជន​ដឹក​ទៅ​សង្គ្រោះបន្ទាន់ ។ ចំណែក​រថយន្ត​បង្ក​ដែល​ឃាត់​បាន​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ ប្រគល់ឱ្យ​ជំនាញ​ចរាចរណ៍​ក្រុង​មក​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រងចាំ​ការដោះស្រាយ​ជូន​ជនរងគ្រោះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់