adverise with khmeread Cc8190af 0fd7 44d2 b6be 7a157910fff7

វាយ​បោចសក់​និង​ឆូត​អម្បែងចាន​របួស​ឃាត់​ស្ត្រី​៣​នាក់​រឿង​ជំពាក់​លុយ​

    ភ្នំពេញ ៖ មាន​ករណី​ហឹ​ង្សា​ដោយ​ចេតនា​វាយ​គ្នា​ទៅវិញទៅមក​កាលពី​ថ្ងៃទី ២២ ​មេសា ​ឆ្នាំ​២០១៦ វេលា​ម៉ោង១២​ និង​៣០​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​៤០ ផ្លូវ​២៩២ ភូមិ​៣ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ឃាត់​ស្ត្រី​៣​នាក់។​

    ប៉ូលិស​និយាយថា ភាគី​(​ក​)១-​ឈ្មោះ យឹម រ៉ាវី ហៅ ចែ​ណាំ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ លក់​កាហ្វេ​២-​ឈ្មោះ យឹម ម៉ីម៉ី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ លក់​កាហ្វេ អ្នក​ទាំងពីរ​ស្នាក់​នៅផ្ទះ​ជួល​លេខ​២ ផ្លូវ​២៩២ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

    ចំណែក​ភាគី​(​ខ​)​ឈ្មោះ សុខ ដាវី ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​លេខ​៤០ ផ្លូវ​២៩២ ភូមិ​៣ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មុខរបរ លក់​កាហ្វេ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ឈ្មោះ យឹម រ៉ាវី បាន​ទៅ​ទារលុយ​ជំពាក់​ពី​ឈ្មោះ សុខ ដាវី តែ​ឈ្មោះ សុខ ដាវី មិនមាន​លុយ​សង ក៏​កើតជា​ទំនាស់​។ ពេលនោះ​ឈ្មោះ យឹម រ៉ាវី បាន​វាយ​ទូ​ចាន​របស់​ឈ្មោះ សុខ ដាវី ឱ្យ​បែក។ ឃើញ​ដូច្នេះ ឈ្មោះ សុខ ដាវី  បាន​លើក​ទឹក​ក្តៅ​ជះ​ទៅលើ​ឈ្មោះ យឹម រ៉ាវី តែ​មិនត្រូវ​។​

    ​ ពេលនោះ​ឈ្មោះ យឹម ម៉ីម៉ី ដែលជា​កូន​របស់​ឈ្មោះ យឹម រ៉ាវី បាន​រត់​មកជួយ​ម្តាយ ហើយ​ក៏បាន​ប្រតាយប្រតប់​គ្នា ហើយ​ឈ្មោះ សុខ  ដាវី  បាន​យក​អំបែងចាន​ចាក់ទៅលើ​ឈ្មោះ យឹម  ម៉ីម៉ី បណ្តាលឱ្យ​រងរបួស​ដា​ច់រ​លាត់​ដៃជើង។ ចំណែក​ឈ្មោះ សុខ  ដាវី រងរបួស​រលាត់​ម្រាម​ដៃ​និង​ថ្ងាស។​

     បន្ទាប់មក​ប៉ូលិស​ក៏បាន​ឃាត់​ភាគី​ទាំងសងខាង​មក​ខណ្ឌ​ចាត់​ការបន្ត​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់