adverise with khmeread 30269c4d a689 4877 a2a9 a51063ae90e3

​ឃាត់​គ្រូបង្រៀន​ជនជាតិ​អង់គ្លេស​ម្នាក់​ប្រព្រឹត្ត​អំពើ​អនាចារ​

    ភ្នំពេញ ៖ ប៉ូលិស​បាន​ឃាត់ខ្លួន​ជនជាតិ​អាមេរិក​ម្នាក់​ពីបទ​ប្រព្រឹត្ត​អំពើ​អនាចារ​នា​វេលាម៉ោង​២​ និង​៣០​នាទី រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ២០១៦ ​ចំណុច​ផ្ទះ​លេខ​១៦ ផ្លូវ​លេខ​២៧៨ ភូមិ​៤ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។ 

    ប៉ូលិស​និយាយថា កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​ប៉ូលិស​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​ការិយាល័យ​អណ្ត​ប្រវេ​ស​ក្រុង ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ មាស ចាន់​ពិ​សិទ្ធ​បាន​ឃាត់ខ្លួន​ឈ្មោះ ដេវីត អេ​ម៉េ​ស ហ្រុ​ស អាយុ​៤៤​ឆ្នាំ មុខរបរ​គ្រូបង្រៀន​ភាសា​អង់គ្លេស ស្នាក់នៅ​ផ្ទះកើតហេតុ កាន់​លិខិត​ឆ្លង ដែន​លេខ 078191711 គ្មាន​ទិដ្ឋាការ​។ 

    ប៉ូលិស​បន្តថា ការឃាត់ខ្លួន​បុរស​ជនជាតិ​អង់គ្លេស​រូបនេះ​ពីបទ​រំលោភ​លើ​កុមារ និង​ថតរូប​ភាព​អាសអាភាស​។ ប​ច្ចុ​ប​បន្ន​ជនល្មើស​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍​ក្រសួង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់