adverise with khmeread Fann main

Fann Wong និង Christopher Lee ប្រឹងប្រែង​ខ្លាំង​ដើម្បី​កូន​ទី​២

    ​តួ​សម្ដែង​សិង្ហ​បុរី​នាង Fann Wong បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ត្បូង​នៅ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃទី​២០ មេសា​និង​បានធ្វើឱ្យ​ប្រពន្ធ​ផ្សព្វផ្សាយ​ភ្ញាក់ផ្អើល​ជាមួយនឹង​ឈុត​ក្រហមឆើត និង​គ្រឿងអលង្ការ​ភ្លឺ​ចែងចាំង​។​

​    ​តារា​ស្រី​វ័យ​៤៥​ឆ្នាំ​រូបនេះ​និយាយ​បើកទូលាយ​ចំពោះ​សំណួរ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅពេល​ត្រូវបាន​សួរថា តើ​លោក Christopher Lee ឱ្យ​កាដូ​គ្រឿងអលង្ការ​នេះ​ទៅ​នាង​ឬក៏​អត់ នាង​និយាយថា "​គាត់​បានឱ្យ​ចិញ្ចៀន​រូប​កូន​ឆ្កែ​មួ​យមក​ខ្ញុំ ហើយ​ខ្ញុំ​ពេញចិត្ត​វា​ណាស់​"​។​

​    ​នាង​បន្ថែមទៀតថា នាង​សង្ឃឹមថានឹង​ទទួលបាន​អ្វីមួយ​ពី​ការប្រមូល​ចិញ្ចៀន​ខ្លារខិន នៅពេល​ពួកគេ​ប្រារព្ធ​ពិធី​ខួប​អា​ពា​ពិពាហ៍​១០​ឆ្នាំ​របស់​ពួកគេ នេះ​បើ​យោងតាម​របាយការណ៍​ពី Asianpopnews​។​

​    ​អ្នក​ទាំងពីរ​សព្វថ្ងៃ​កំពុង​រវល់​ថត​ខ្សែភាពយន្ត​ថ្មី ប៉ុន្ដែ​សង្ឃឹម​នឹង​បន្ថែម​សមាជិក​ថ្មី​មួយ​ក្នុង​គ្រួសារ និង​ផ្ដល់​ប្អូនបង្កើត​ឱ្យ​កូន​អាយុ​២០​ខែ​របស់​ពួកគេ​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់