adverise with khmeread Wtfsg cecilia cheung 5

Cecilia Cheung រាយការណ៍ប្រាប់ប៉ូលិស បន្ទាប់ពីទទួលការគំរាមតាមទូរស័ព្ទ

          តារាស្រីហុងកុង Cecilia Cheung កំពុងមមាញឹក​ថតភាព​យន្ត​ថ្មីរឿង “The Phantom Speed” ហើយ​នាងក៏កំពុងពាក់ព័ន្ធនឹង​សេចក្តីរាយការណ៍​អវិជ្ជ​មាន​ផងដែរ។

          Emily ជាអ្នកចាត់ការរបស់ Cecilia ទទួល​ការគំរាម​តាម​ទូរស័ព្ទ​ ដែល​ថា Cecilia មិនបានគោរព​លក្ខខណ្ឌ​ក្នុងកិច្ច​សន្យា​ បន្ទាប់ពី​ទទួល​បាន​ប្រាក់​៣២​លាន​ដុល្លារហុងកុង។

          អ្នកដែលគេគិតថាជា​ម្ចាស់ប្រាក់នោះ ថែមទាំងបាន​យក​ថ្នាំលុប​ភ្នែក​ទាំង​ពីររបស់ Cecilia នៅលើ​រូបភាព​របស់រឿង “The Lion Roars” ផងដែរ។

          ជុំវិញ​ការ​ចោទប្រកាន់​មក​លើ Cecilia លោកស្រី Emily បាន​ឆ្លើយ​តប​ថា “បើអ្នក​ណាមាន​ភស្តុតាងគ្រប់គ្រាន់អាច​ធ្វើ​តាមច្បាប់​ ដើម្បីទារយក​ប្រាក់នោះ​វិញ។ មិនចាំបាច់គំរាម​តាម​ទូរស័ព្ទ​ឬប្រើប្រាស់វិធីសាស្ត្ររបស់​ក្រុម​ឪក្រិដ្ឋ​ជន​បែប​នេះទេ។ Cecilia បាន​ស្វែងរក​ជំនួយ​ពីមេធាវី​និង​រាយការណ៍​ទៅ​ប៉ូលិសរួច​ហើយ​​ ដើម្បី​ការពារសុវត្ថិភាព​របស់នាង។ យើងនឹងស្វែងរក​មេខ្លោងនៅពី​ក្រោ​យ​​រឿងនេះ ហើយ​យើងនឹង​ស្វែងរក​សំណងក្នុងករណី Cecilia រងគ្រោះថ្នាក់​ដល់​ជីវិត”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់