adverise with khmeread 335dedb400000578 3549806 image a 19 1461158742598

គំរូ​នាវា UFO មាន​លក្ខណៈពិសេស​មហា​សាល ល្អ​សម្រាប់​អ្នកដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​

    ​ក្រុម Design មួយ​មកពី​ប្រទេស​អ៊ីតាលី​បាន​បង្កើត​នូវ​គំរូ​នាវា​មួយ​ហៅថា UFO ដែលមាន​រាង​ស្វ៊ែរ លើ​មួយ​និង​ក្រោម​មួយ សម្រាប់​អ្នកដំណើរ ដែល​ចែកចេញជា​ពីរ​ថាស​។​

​    ​ភ្ញៀវ​នឹង​អាច​សម្រាក​នៅ​ខាងលើ​ដែល​ធ្វើ​ពី​កញ្ចក់ ឬក៏​ទៅខាង​ក្រោម​ដើម្បី​ទស្សនា​សត្វ​សមុទ្រ ឬក៏​ងូតទឹក​និង​មាន​អំពូល​ភ្លើង​សម្រាប់​បញ្ចាំង​ពេល​រាត្រី​បាន​ទៀត​។​

​    ​នៅ​ខាងលើ​អ្នក​អាច​សម្រាក​ក៏ដូចជា​ធ្វើ​ម្ហូប​ញាំ​លេង​បាន​។ សម្រាប់​ម៉ូដ​វិញ អ្នក​អាច​ជ្រើស​រើសយក​នាវា​មាន​ដើមឈើ​ក៏​និង​គ្មាន​ក៏បាន​។​

​    ​ចំណែក​កម្ពស់​នាវា​នេះ​វិញ​នៅ​ផ្នែក​កណ្ដាល​របស់​វា​មាន​កម្ពស់ ១២ ម៉ែត្រ​កន្លះ និង​ទំហំ​ជុំវិញ​គឺ​៤០​ម៉ែត្រ​។​

​    ​អ្វីដែល​ពិសេស​នោះ​គឺថា​នាវា​នេះ​ដើរ​ដោយ​កម្លាំង​ព្រះអាទិត្យ​ជាមួយនឹង​បន្ទះ​សូ​ឡា​នៅលើ​កំពូល និង​ម៉ាស៊ីន​កម្លាំង​ទឹក​ដែល​អាច​ចម្រាញ់​ពី​ទឹកសមុទ្រ​ទៅជា​ទឹក​ងូត​និង​ផឹក​បាន​៕

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់