adverise with khmeread Lee 23

Lee Byung Hun និងតារាល្បីផ្សេងទៀតនឹងបង្ហាញមុខក្នុងរឿងវាយតប់ថ្មី “Master”

          តារា​ភាព​យន្ត​ Lee Byung Hun   Kang Dong Won   Kim  Woo Bin  Uhm Ji Won   Oh Dal Soo  និង  Jin Kyung  នឹង​សហការគ្នា​សម្តែង​ក្នុងភាព​យន្ត​ថ្មី​រឿង “Master” ដែលចាប់ផ្តើម​ថតនៅ​ថ្ងៃទី​២៣​ខែមេសានេះ។​

          ក្រុមហ៊ុន CJ Entertainment បាន​បង្ហាញ​រូបភាពពីរបីសន្លឹក​របស់តារា​សម្តែង​​និង​ក្រុម​ការងា​រ​ ដែលបាន​ចូល​រួម​ក្នុងពិធីសាសនា​មួយ មុន​ពេល​ចាប់​ផ្តើម​ថត ដើម្បី​សុំសេចក្តីសុខ​និង​នាំ​សំណាងល្អ។

          រឿង “Master” គឺជាភាព​យន្តបែបវាយតប់និង​សម្បូរដោយ​សភាពឧក្រិដ្ឋ ខណៈ​ក្រុម​ប៉ូលិស​ព្យាយាម​តាមប្រមាញ់​ជនឆបោក​ដ៏ជំនាញម្នាក់​និង​ក្រុម​មនុស្ស​នៅពីក្រោយ​បុរស​ម្នាក់នេះ។

          ក្នុងរឿងនេះ Lee Byung Hun នឹងសម្តែង​ជា​តួអង្គ​អ្នក​រៀបគម្រោងដ៏ប៉ិន​ប្រ​សប់​ ក្នុងការគេចខ្លួន​ពីសមត្ថកិច្ច ចំណែក Kang Dong Won នឹងសម្តែង​ជាតួអង្គ​មេ​​ប៉ូលិស​ទទួល​បន្ទុក​បំបែក​សំណុំរឿងនេះ៕

adverise with khmeread
ប្រភព៖ Viki

អ្នកនឹងចូលចិត្ត

មតិយោបល់