adverise with khmeread Untitled 1

សម​ទេ​? គ្រាន់តែ​អ្នកលក់​ហុច​នំ​ខុស​រសជាតិ​ឱ្យ​, ជាន់​កម្ទេច​នំ​ប៉ាវ​គ្នា​អស់រលីង​

    ​បុរស​កម្រោលចូល​ម្នាក់​ត្រូវគេ​ឃើញ​ជាន់​នំ​ប៉ាវ​របស់​អ្នកលក់​តាមផ្លូវ​និង​កម្ទេច​នំ​ទាំងអស់​ជាមួយនឹង​ជើង​របស់គាត់​ក្នុង​ទីក្រុង ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​អ្នកលក់​នំ​ប៉ាវ​ខុស​រសជាតិ​ឱ្យ​បុរស​ម្នាក់​នោះ​។​

​    ​បុរស​កម្រោលចូល​ម្នាក់នេះ បន្ទាប់ពី​បានដឹងថា​នំ​ប៉ាវ​ដែល​គាត់​ទិញ​នោះ​ខុស​រសជាតិ គាត់​ក៏បាន​បោះចោល​ថង់​នំ​ទៅ​ដី មុនពេល​ជាន់​កម្ទេច​នំ​ប៉ាវ​ផ្សេងទៀត​។ គាត់​បាន​បំផ្លាញ​នំ​ទាំងអស់​គ្មាន​សល់ ខណៈ​ជេរប្រទេច​អ្នកលក់​យ៉ាងខ្លាំង​។ អ្នកលក់​មិនមាន​ប្រតិកម្ម​អ្វី​ទេ​និង​ស្ងៀមស្ងាត់​បំផុត​ដោយ​រើស​នំ​ប៉ាវ​នៅ​ពីមុខ​អ្នកទិញ​ទៀត​៕

adverise with khmeread
ប្រភព៖ FB

អ្នកនឹងចូលចិត្ត

មតិយោបល់