adverise with khmeread John kerry h 52717371 cop2 20160423 epa cc05f8b9e8a6413583694383e89fc289

ស្តេចបំពុលបរិយាកាស ចិននិងអាមេរិកទីបំផុតបានចុះកិច្ចព្រមព្រៀងស្តីពីអាកាសធាតុនៅក្រុងប៉ារីស

​    ​យោងតាមប្រភពវេបសាយឆានែលញូវស៍អេស៊ាបានឱ្យដឹងថា ប្រទេស​ចំនួន ១៧៥ មិន​ធ្លាប់មាន​ពីមុនមក​រួមទាំង​អ្នក​បំពុលបរិស្ថាន​កំពូលៗ​របស់​ពិភពលោក គឺ​ចិន​និង​អាមេរិក បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​សុក្រ ទី ២២ មេសា ដោយ​បង្កើន​ក្តីសង្ឃឹម​នៃ​ចំណាត់ការ​ដ៏​រហ័ស​លើ​ការប្រយុទ្ធប្រឆាំង​ការឡើង​កម្តៅ​សកលលោក​។ 

​    ​ប្រធានាធិបតី​បារាំង លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ គឺជា​មេដឹកនាំ​ដំបូង​គេ​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ អំឡុង​ពិធី​មួយ​នៅ​អង្គការសហប្រជាជាតិ តាម​ពីក្រោយ​ដោយ​បណ្តា​រដ្ឋ​និង​កោះ​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ពី​ការប្រែប្រួល​អាកាសធាតុ​។​

​    ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃើ​រី បាន​ឡើងមក​វេទិកា​ចុះហត្ថលេខា​នេះ​ដោយ​បី​ចៅស្រី​អាយុ ២ ឆ្នាំ ឈ្មោះ អ៊ី​សា​បែ​ល និង​ញ៉ាំងឱ្យ​មានការ​ទះដៃ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​គណៈប្រតិភូ​ជាច្រើន ខណៈដែល​រូបលោក​ចុះហត្ថលេខា​ជា​ប្រវត្តិសាស្ត្រ​នេះ​។ 

​    ​វា​ជាការ​ចុះហត្ថលេខា​ធំ​បំផុត​ក្នុង​ថ្ងៃ​តែមួយ​មិន​ធ្លាប់មាន​ពីមុនមក នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​។ 

​    ​ដោយ​ប្រារព្ធ​ឡើង​នៅ​ទិវា​ភពផែនដី ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​បួន​ខែ​បន្ទាប់ពី​កិច្ចព្រមព្រៀង​ដែល​ទទួលបាន​ការឯកភាព​យ៉ាង​លំបាក​នេះ​ត្រូវ​បានសម្រេច​នៅ​ទីក្រុង​ប៉ារីស  និង​ជា​កត់សម្គាល់​ពី​ជំហាន​ដំបូង​ឆ្ពោះទៅ​ការចង​ប្រទេស​ទាំងអស់​ឱ្យ​គោរព​ការសន្យា​របស់​ពួកគេ​ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។   

​    ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន​គី មូ​ន បាន​ប្រាប់​ទៅ​បណ្តា​មេដឹកនាំ​ដែល​ប្រមូលផ្តុំ​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា "​នេះ​គឺជា​ឱកាស​ក្នុង​ប្រវត្តិសាស្ត្រ​។ ថ្ងៃនេះ​អ្នក​បាន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយនឹង​អនាគត​"​។ 

​    ​ប្រទេស​ដែល​ជំទាស់​កិច្ចព្រមព្រៀង​នេះ​នៅសល់​ពេល​មួយឆ្នាំ​ទៀត​ដើម្បី​ចុះហត្ថលេខា ប៉ុន្តែ​ការផ្តោត​សំខាន់​ឥឡូវនេះ​បាន​បង្វែរ​ទៅរក​ការផ្តល់​សច្ចាប័ន​ឆាប់រហ័ស និង​ចូល​ជា​ធរមាន​នៅមុន​កាលកំណត់ ឆ្នាំ ២០២០៕

ប្រភព៖ ឆានែលញូវស៍អេស៊ា

adverise with khmeread

មតិយោបល់