adverise with khmeread 1

អតីត​គ្រូ​ឆ្នើម​របស់ Liverpool ត្រៀម​ត្រឡប់​ទៅ​ក្លឹប​សំណព្វចិត្ត​របស់ខ្លួន​វិញ​

​    ​លោក Brendan Rodgers កាន់តែ​កៀក​ក្នុងការ​វិលត្រឡប់​ទៅគ្រប់​គ្រង​ក្រុម​ចាស់​របស់គាត់​គឺ​ក្លឹប Swansea​។​

​    ​លោក​បាន​ចាក​ចេញពី​ប្រទេស​វែ​ល​ភាគខាងត្បូង​ដើម្បី​ដឹកនាំ​នៅ Liverpool រយៈពេល​បី​ឆ្នាំ ប៉ុន្តែ​ត្រូវបាន​បណ្តេញចេញ​កាលពី​ខែតុលា​និង​បាន​ជំនួស​ដោយ​លោក Jurgen Klopp​។​

​    ​Swansea បាន​ជ្រើស​គាត់​ជា​គោលដៅ​ចម្បង​នៅពេលដែល​លោក Garry Monk ត្រូវបាន​បណ្តេញ​ចេញពី​ក្លឹប​កាលពី​ខែធ្នូ​ហើយ​គេ​ជឿថា ពួកគេ​បាន​បញ្ចុះបញ្ចូល​បុរស​មកពី​អៀរ​ឡង់​ខាងជើង​វ័យ ៤៣ ឆ្នាំ​រូបនេះ​ឱ្យ​វិល​ត្រឡប់មកវិញ ជាជាង​ឱ្យ​គាត់​បន្តម​ហិ​ច្ឆិ​តា​របស់គាត់​នៅ​តំបន់​អឺរ៉ុប​។​

​    ​លោក Francesco Guidolin ដែល​បាន​មកដល់​ទឹកដី Liberty Stadium កាលពី​ខែមករា ត្រូវបាន​រំពឹងថា អាច​នឹង​ចូល​ដឹកនាំ​ក្រុម Watford ប្រសិនបើ​លោក Quique Sanchez Flores ត្រូវបាន​បង្ខំ​ឱ្យ​ចាកចេញ​នៅ​ចុងរដូវ​កាល​នេះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់