1

​ផ្ល​យ មេ​វ៉េ​ឌ័​រ ថា គាត់​ចាយលុយ​អស់​ប៉ុន្មាន​សម្រាប់​វិស្សមកាល​គឺជា​រឿង​របស់គាត់​

​    ​ផ្ល​យ មេ​វ៉េ​ឌ័​រ បន្ត​សើចចំអក​ដាក់​នរណា​ដែល​បាន​អះអាងថា គាត់​នឹង​ធុញទ្រាន់​នៅពេលដែល​គាត់​ចូលនិវត្តន៍ ខណៈ​អតីត​ជើងឯក​ពិភពលោក​រូបនេះ​បន្ត​ចាយលុយ​របស់គាត់​ឥត​សំចៃ​ដៃ​សម្រាប់​ដំណើរ​កម្សាន្ត​ជុំវិញ​ពិភពលោក​។​

​    ​មេ​វ៉េ​ឌ័​របា​ន​ជួយ​ចេញ​លុយ​ចំណាយ​ដល់​មនុស្ស ២០ នាក់​សម្រាប់​ដំណើរ​កម្សាន្ត​តាម​យន្តហោះ​ឯកជន​ទៅ​ទីកន្លែង​ស្អាតៗ​ដូចជា ពី​ទីក្រុង​ញូវយ៉ក​ទៅ​ប៉ារីស ហើយពី​ទីក្រុង​ឌុយ​បៃ​ទៅ​ប្រទេស​ម៉ាស់​ឌី​វ​។​

 

Whoever said I wouldn't enjoy retirement couldn't be anymore wrong. How can you not enjoy the luxury of flying out 20 people for a dream trip around the world? Flying on Air-Mayweather and I chartered another private jet just for my luggage and the extra shopping bags, we've flown from NYC to Paris to Dubai and now to the beautiful Maldives. I personally chose to stay in the best of the best, a 3 bedroom Landaa Estates, where I wake up to my very own private beach. At $20,000.00 a night, you can only imagine the amenities and the view is A1, top of the line! I worked hard and made smart investments, so honestly spending $300,000.00 on vacation is just staying in my lane. Everybody is rich on social media but I'm wealthy in real life. No frontin' needed.

A video posted by Floyd Mayweather (@floydmayweather) on

​    ​អ្នក​ប្រដាល់​ចូលនិវត្តន៍​វ័យ ៣៩ ឆ្នាំ​រូបនេះ​បានរៀបចំ​គម្រោង​ជិះ​យន្តហោះ​ដទៃទៀត​ដើម្បី​ទិញ​អីវ៉ាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ជាមួយ​សេដ្ឋី​រយ​លាន​រូបនេះ កំពុងស្នាក់នៅ​រមណីយ​ដ្ឋា​ន Four Seasons Resort Maldives នៅលើ​កោះ Landaa Giraavaru​។​

​    ​បុរស​មុខលុយ​រូបនេះ បាន​ផុស​នៅលើ​បណ្តាញ​សង្គម Instagram ថា តម្លៃ​ក្នុង​មួយ​យប់​នៅ​សណ្ឋាគារ​ប្រណិត​ដែលមាន​ទេសភាព​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត គឺ ២ ម៉ឺន​ដុល្លារ ហើយ​គាត់​អះអាង​ទៀតថា គាត់​បានធ្វើការ​យ៉ាង​លំបាក​និង​ធ្វើការ​វិនិយោគ​ដ៏​ឆ្លាសវៃ​ដើម្បី​ធ្វើ​រឿង​បែបនេះ​។​

 

#FloydMayweather x Maldives

A photo posted by @mayweatherunlimited on

​    ​គាត់​ក៏បាន​សរសេរ​ទៀតថា "​ចំណាយលុយ ៣០ ម៉ឺន​ដុល្លារ​សម្រាប់​វិស្សមកាល​គឺជា​រឿង​ផ្ទាល់ខ្លួន​របស់ខ្ញុំ​។ អ្នក​រាល់គ្នា​គឺជា​អ្នកមាន​នៅលើ​បណ្តាញ​សង្គម ប៉ុន្តែ​ខ្ញុំ​គឺជា​អ្នកមាន​ក្នុង​ជីវិត​ពិត​។ ខ្ញុំ​មិនបាន​អួត​នោះទេ​!"៕

ប្រភព៖ Daily Mail

មតិយោបល់