adverise with khmeread Do not ignore the pain in these parts of your body %e2%80%93 it can cost you life 412x600

កុំ​ព្រងើយកន្តើយ​នឹង​ការឈឺចាប់​ផ្នែក​ទាំងនេះ​លើ​រាងកាយ​, វា​អាចធ្វើឱ្យ​អ្នក​បាត់​បង់ជីវិត​!

​    ​រាងកាយ​នឹង​បញ្ចេញ​សញ្ញា​នៃ​ការឈឺចាប់ នៅពេល​មាន​អ្វីមួយ​មិន​ស្រួល​កើតឡើង​ក្នុង​សរីរាង្គ​។ យើង​មិនគួរ​ព្រងើយកន្តើយ​ចំពោះ​ការឈឺចាប់​ទាំង​នោះទេ ព្រោះ​វា​ជា​សញ្ញា​សំខាន់បំផុត ដែល​បញ្ចេញ​ដោយ​រាងកាយ​។ សញ្ញា​ទាំងនោះ​អាច​នាំមក​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ខ្លាំង​ហួស​ពី​ការ​ស្មាន​របស់​លោកអ្នក​ទៅទៀត​។ 

​    ​១. សន្ទះ​ទ្រូង​និង​សួត
​    ​ឈឺ​នៅ​ស្មា​ផ្នែក​ខាងលើ ឬ ក មែន​ទេ​? លោកអ្នក​ប្រហែល​ជាមាន​បញ្ហា​សន្ទះ​ទ្រូង ឬ​សួត​ហើយ​។ 

​    ​២. បេះដូង​
​    ​ប្រសិនបើ​លោកអ្នក​ឈឺចាប់​លើ​ទ្រូង លោកអ្នក​ត្រូវ​ប្រញាប់​រក​វេជ្ជបណ្ឌិត​ភ្លាម ព្រោះ​វា​ជា​សញ្ញា​នៃ​ជំងឺ​បេះដូង​។ 

​    ​៣. លំពែង និង​ក្រពះ​
​    ​លោកអ្នក​មិនត្រូវ​មិន​អើពើ​នឹង​ការឈឺ​ខ្នង និង​ឈឺពោះ​នោះទេ​។ នេះ​ជា​សញ្ញា​បង្ហាញថា លោកអ្នក​មាន​បញ្ហា​ក្នុង​លំពែង និង​ក្រពះ​។ ឈឺ​ខ្នង​គឺជា​រោគសញ្ញា​ទូទៅ​សម្រាប់​មនុស្ស​ដែលមាន​ជំងឺ​រលាក​លំពែង​ធ្ងន់ធ្ងរ​។ ពេល​សង្កេតឃើញ​ការឈឺចាប់​បែបនេះ ត្រូវ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​។ 

​    ​៤. ថង់ទឹកប្រមាត់ និង​សួត​
​    ​លោកអ្នក​អាច​កើត​ជំងឺ​ថង់ទឹកប្រមាត់ ឬ​សួត ប្រសិនបើ​ឈឺ​ស្មា​ស្តាំ​ញឹកញាប់​។ 

​    ​៥. ពោះវៀនធំ​
​    ​ប្រសិនបើ​លោកអ្នក​ឈឺចាប់​នៅ​ពោះ​ខាងស្តាំ​ផ្នែក​ខាងក្រោម​ទាំងមូល លោកអ្នក​អាច​កំពុង​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​។ វា​ក៏​បង្ហាញថា លោកអ្នក​មាន​បញ្ហា​រន្ធ​គូថ និង​ពោះវៀនធំ​ផងដែរ​។ សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជាបន្ទាន់​។ 

​    ​៦. ពោះវៀនតូច​
​    ​លោកអ្នក​អាច​នឹងមាន​បញ្ហា​ពោះវៀនតូច​ប្រសិនបើ​ឈឺចាប់​ក្បែរ​ផ្ចិត​។ 

​    ​៧. ប្លោកនោម​
​    ​វា​ជាស​ញ្ញា​នៃ​បញ្ហា​ទាក់ទង​ផ្លោក​នោម ប្រសិនបើ​លោកអ្នក​ឈឺពោះ​ផ្នែក​ខាងមុខ​។ 

​    ​៨. តម្រងនោម
​    ​ការឈឺចាប់​នៅ​ភ្លៅ ត្រគាក ពោះ​ផ្នែក​ខាងក្រោម ឬ​ខ្នង​ផ្នែក​ខាងក្រោម​អាចជា​សញ្ញា​នៃ​បញ្ហា​តម្រងនោម​។ 

​    ​៩. អូវែ​
​    ​លោកអ្នក​អាច​រលាក​អូវែ ប្រសិនបើ​ឈឺពោះ​ខ្លាំង​ទាំង​ស្តាំ​និង​ឆ្វេង​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់