adverise with khmeread A994a4af c058 4334 bbf2 402694435102

ដាល់​មេភូមិ​ឈាម​ច្រមុះ ប៉ូលិស​វ៉ៃខ្នោះ​

     កណ្ដាល ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​កើតឡើង​ដោយ​បុរស​ម្នាក់​ដាល់​មេភូមិ​ឈាម​ច្រមុះ ខណៈ​ចូលទៅ​ជួយ​ភាគី​មានទំនាស់​នា​ថ្ងៃទី​២២​ មេសា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ និង​១៥​នាទី នៅ​ចំណុច​ភូមិ​ព្រែក​អុងប៉ាង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ម៉ាក​ សុខ​ឃាង​ ភេទ​ប្រុស ​អាយុ​៦៤ ឆ្នាំ​ជនជាតិខ្មែរ មុខរបរមេភូមិ​ព្រែក​អុងប៉ាង ទីលំនៅ​ស្ថិត​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។​

     ចំ​ណែ​ជនល្មើស​ឈ្មោះ ស​ វ៉ាន់​ថា ​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ​មុខរបរកសិករ មាន​ទីលំនៅៗ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​(​ឃាត់ខ្លួន​)​។​
     ប៉ូលិស​បន្តថា នៅ​ថ្ង​ទី​២២​ មេសា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១​ និង​១៥ នាទី​យប់​ឈ្មោះ វ៉ាន់ ថា មាន​សភាព​ស្រវឹងស្រា​ហើយ​បាន ស្រែក​ឡូឡា​និង​គំរាម​រក​វាយឈ្មោះ គា សុខ​រឹម ដែលជា​សមាជិក​ភូមិ​។ ពេលនោះ​ឈ្មោះ​សុខ រឹម បាន​ស្រែកហៅ​ឈ្មោះ ​សុខ​ ឃាង ​ដែលជា​មេភូមិ​ឲ្យ​ជួយ​ឃាត់​ឈ្មោះ​វ៉ាន់​ថា ផង​។​

     បន្ទាប់មក​ឈ្មោះ សុខ ឃាង បាន​ដើរទៅ​ដល់ផ្ទះ​ឈ្មោះ​ ​វ៉ាន់ ថា រួច​ហាមឃាត់​ឈ្មោះ ​វ៉ាន់​ថា កុំ​ឲ្យ​ស្រែក​ឡូឡា។ ពេលនោះ​ឈ្មោះ វ៉ាន់​ថា ក៏បាន​យក ដៃ​លូក​ចាប់​ពង​ឈ្មោះ​ សុខ​ ឃាង ប៉ុន្ដែ​ចាប់​មិនបាន​ដោយសារ​ឈ្មោះ សុខ​ ឃាង ​គៀស​ដៃ​ចេញ។​

     ភ្លាម​នោះឈ្មោះ​ វ៉ាន់​ ថា បាន​ដាល់​ឈ្មោះ សុខ ឃាង ​ចំនួន​០៣​ដៃ​ផ្ទួនៗ​ចំ​ខ្នង​ចំ​ច្រមុះ​ហូរឈាម​តែម្ដង​។ ពេលនោះ​បានកូន​ក្មួយ​គ្រា​ឈ្មោះ ​សុខ​ឃាង ត្រឡប់មកផ្ទះ​ខ្លួន​វិញ​។​

     បន្ទាប់មក​សមត្ថកិច្ច​ប៉ុស្ដិ៍ទឹក​វិល​បាន​អន្តរាគមន៍​រួចហើយ​បាន​នាំ​ឈ្មោះ​ ​វ៉ាន់​ថា ​មក​ធ្វើការ​សាកសួរ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ វ៉ាន់​ថា សារភាពថា​ខ្លួន​(​វ៉ាន់​ថា​)​ពិតជា​បាន​ដាល់​ឈ្មោះ​​ សុខ​ ឃាង​ ជា​មេភូមិ​ព្រែក​អុងប៉ាង ពិតប្រាកដ​មែន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់