adverise with khmeread 5a0ae6ed b392 416b ac81 022bdf70f8a7

អនិច្ចា​សង្ខារ​មិន​ទៀង បង់សំណាញ់​ជាប់​ឈើ​​, រួចចុះ​ក្នុង​ទឹក​ជាប់ជើង​លង់​ស្លាប់​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​លង់ទឹក​បណ្តាលឱ្យ​ស្លាប់​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ ម៉ោង​១១​នៅ​ចំណុច​ក្នុង​ទឹក​ព្រែក​ហម ស្ថិត​ក្នុងភូមិ​អន្លង់​សាន្ត ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល ខណៈពេល​បង់សំណាញ់​ជាប់​ឈើ​ចុះទៅ​ដោះ​វាន់​ជើង​នឹង​សំណាញ់​លង់ទឹក​ស្លាប់  រហូតដល់​ម៉ោង​៥​ល្ងាច​ទើប​ដឹង។​

    ​ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឡេង លាង ភេទប្រុស អាយុ​៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅភូមិអន្លុង​សាន្ត ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ​​​ ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​យក​សំ​​ណា​ញ់​ទៅ​បង់​នៅក្នុង​ទឹក​ព្រែក​ហម។ ពេល​បង់ហើយ​សំណាញ់​វា​កោះ​ជាប់​ក្នុង​ទឹក​ទាញ​មិន​រួច ហើយ​ជនរងគ្រោះ​បាន​ចុះ​ក្នុង​មុជ​ដោះ​សំណាញ់ ពេលនោះ​ត្រូវបាន​សំណាញ់​វាន់​ជើង​ជាប់​ងើប​មកលើ​ទឹក​វិញ​មិន​រួច ក៌​បណ្តាលឱ្យ​ឈ្លួ​ក​ទឹក​ស្លាប់​តែម្តង​។ ប៉ុន្តែ​ពេលនោះ​គ្មាន​អ្នកណា​ដឹង​ទេ។​

    លុះ​ម៉ោង​៥​ល្ងាច​ទើប​ដឹងថា​បាត់​មនុស្ស​ទើ​ប​ផ្អើលឆោឡោ​តាមរក ហើយ​មាន​អ្នកឃើញ ជនរងគ្រោះ​មក​បង់សំណាញ់​នៅ​ចំណុចកើតហេតុ​ខាងលើ ក៏​នាំគ្នា​ចុះ​មុជ​ក្នុង​ទឹក​រាវរក ក៏​ឃើញ​ជនរងគ្រោះ​វាន់​ជើង​ជាមួយ​សំណាញ់​ស្លាប់​ក្នុង​ទឹក​នោះ​បាត់ទៅហើយ។​

    ក្រោយពី​បានទទួល​ព​ត៏​មាន​ផ្នែក​ជំនាញ​នៃ​​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បាន​​ទទួលបញ្ជា​ពី​លោក​អធិការ​ចុះទៅ​ដល់​កន្លែង​កើតហេតុ​រួច​បាន​បង្កើត​គណៈកម្មកា​រ​មាន​អាជ្ញាធរ​មូលដ្ឋានប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ឃើញថា​ជនរងគ្រោះ ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់ ពាក់ព័ន្ធ​នឹង​ករណីឃាតកម្ម​ទ្បើ​យ គឺ​ពិតជា​លង់ទឹក​បណ្តា​លស្លា​ប់ប្រាកដ​មែន។​

     ក្រោយ​ការពិនិត្យ​រួច​សមត្ថកិច្ច​បាន​អនុញ្ញាតិ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់