adverise with khmeread 2ea23b56 5356 42f7 8237 5a6e234f7cab

ជួញ​ថ្នាំញៀន​តាំងពី​ឆ្នាំ​២០១៥​ទើប នឹង​ក្របួច​បាន​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​បាធាយ​ឃាត់ខ្លួន​នា​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១ និង​៣០​នាទី នៅ​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ពីបទ​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ឆ្នាំ​២០១៥​។​

    ប៉ូលិស​និយាយថា ថា​មុខសញ្ញា​ឈ្មោះ ឡេង ញ៉ឹ​ប កំពុង​នៅផ្ទះ កម្លាំង​ជំនាញ​របស់​​ប៉ូលិស​ស្រុក​បាធាយ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​សំបូរ ចុះ​នុ​វត្ត​ន៍​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​១៣៤​ព​.​ស ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ របស់លោក អ៊ុំ ចាន់ថុល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ដែល បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ឡេង ញ៉ឹ​ប ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជាតិខ្មែរ​មុខរបរ​កសិករ រស់នៅ​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ពីបទ​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​នៅ​ភូមិ​តា​បែក ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៥។​

     បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការនគរបាល​ស្រុក​បាធាយ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម តាម ប្បញ្ញត្តិ​ច្បាប់​មាត្រា ៤០ នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់