adverise with khmeread 4a05ef6e bd04 4546 99b3 2f63cf6fae65

ចាប់​បុរស​ម្នាក់​ដាក់គុក​ពីរ​ឆ្នាំ​តាម​ដីកា​តុលាការ​

    តាកែវ ៖ ជនជាប់ចោទ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ត្រាំកក់​ឃាត់​ខ្លន​នា​ថ្ងៃទី២២​ ខែមេសា ​ឆ្នាំ​២០១៦ វេលា​ម៉ោង១៤​ និង១០​នាទី នៅ​ចំណុច​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​តាម​ដីកា​តុលាការ​ពីបទ ប្រើ​ហិង្សា​ដោយ​ចេតនា​កាលពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។​

    ប៉ូលិស​និយាយថា កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​ប៉ូល​ស​ស្រុក​ត្រាំកក់ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដីកា​តុលាការខេត្ត​តាកែវ​លេខ​១៣៦​ចុះ​ថ្ងៃទី​៩ ​ខែមេសា ​ឆ្នាំ​២០១៤​ ដោយ​លោក​ចៅក្រម​ឡុង សិ​កា បង្គាប់​ឱ្យ​ចា់​ខ្លួន​ឈ្មោះ​ឡាយ ទុំ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា កាលពី​ថ្ងៃទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៣​ នៅ​ភូមិ​ដំណាក់​រវាង ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ហើយ​គេចខ្លួនបាត់​។​

    លុះ​នៅ​ថ្ងៃទី២២​ ខែមេសា ​ឆ្នាំ២០១៦ វេលា​ម៉ោង១៤​ និង១០នាទី ជនជាប់ចោទ​រូបនេះ​លបចូល​ស្រុក ក៏ត្រូវ​ប៉ូលិស​ចាប់ខ្លួន​តែម្តង នៅ​ចំណុច​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ បើតាម​ដីកា​ត្រូវ​ដាក់គុក​២​ឆ្នាំ​គិតពី​ថ្ងៃ​ចាប់ខ្លួន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់