adverise with khmeread Unnamed

លួច​ម៉ូតូ​បាន​ហើយ ម្ចាស់​ឃើញ​ទាន់​បាញ់​ប្លន់​របួស​២​នាក់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

     ភ្នំពេញ ៖ ពួកចោរ​ប្លន់​ប្រដាប់អាវុធ​២​នាក់​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយគ្រឿង​នា​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ ចំណុច​មុខ​បន្ទប់​ជួល​លេខ ៣៣៤ ផ្លូវ​លេខ ១១៣ ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ខណៈពេល​ម្ចាស់​ឃើញ​ទាន់​ស្រែក​ចោរៗ ផ្អើល​ដល់​អ្នកស្រុក​ចេញមក​ជួយ​ពួកចោរ​បាន​ដក​កាំភ្លើង​បាញ់​៣​គ្រាប់​ត្រូវរបួស​អ្នក​មកជួយ​២​នាក់​ដេកពេទ្យ​។ 

     ប៉ូលិស​និយាយថា  ជនរងគ្រោះ​ទី​១-​ឈ្មោះ​ហុន ចាន់​ធា ប្រុស ៣០​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​នៅលើ របួស​ប្រអប់ដៃ​ខាងឆ្វេង​និង ទី​២-​ឈ្មោះ​ពេជ្រ ពោល ប្រុស ៥៥​ឆ្នាំ មុខរបរ​ប្រជា​ការពារ ស្នាក់​នៅផ្ទះ​៣៤៤B សង្កាត់​ទឹកថ្លា​ខាងលើ របួស​កែងដៃ​ខាងឆ្វេង ទាំង​២​នាក់​សម្រាក​មន្ទីរពេទ្យ​ព្រះសង្ឃ​។​

     អំពើ​ប្លន់​ទាំង​ថ្ងៃ​ចែស​នេះ​បង្កដោយ​ជនល្មើស​២​នាក់ ស្លៀកពាក់​ស៊ីវិល​ប្រដាប់​ដោយ​អាវុធខ្លី​១​ដើម មិន​ស្គាល់​ម៉ាក និង​ម៉ូតូ​០១​គ្រឿង​មិន​ស្គាល់​ម៉ាក ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅពេល​ជនរងគ្រោះ​ចត​នៅមុខ​ផ្ទះ​។ លុះ​ជនរងគ្រោះ​ឃើញ​ស្រែក​ឆោឡោ​ជនល្មើស​បាន​ដក​អាវុធខ្លី​បាញ់​ចំនួន​៣​គ្រាប់​បណ្តាលឱ្យរ​បួ​សម​នុស្ស​២​នាក់​រួច​យក​ម៉ូតូ​គេចខ្លួនបាត់​។ 

     ម៉ូតូ​០១​គ្រឿង​ដែល​ពួក​ចោរលួច​ប្លន់​យកទៅ​ម៉ា​កវេ​វ​អ៊ី​ពណ៌​ខ្មៅ ភ្នំពេញ 1FE 4653​។ ​ក្នុងករណីនេះ​ប៉ូលិស​កំពុង​ស្រាវជ្រាវ ហើយ​រហូតមកទល់រ​សៀ​ល​ថ្ងៃទី​២៣​មេសា​នេះ ​សមត្ថ​កិច្ច​​​​នៅ​មិនទាន់​កំណត់​បាន​មុខសញ្ញា​សង្ស័យ​នៅឡើយ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់