adverise with khmeread Fb3d7ec9 e3e5 4ca3 ba5a 3c03d7e49812

កុមារា​អាយុ​៦​ឆ្នាំ​កាន់​កន្ត្រៃ​លេង​ហើយ​លោត​ពីលើ​ទំនើរ​ជុង​មុត​ខ្លួនឯង​ស្លាប់​(មានវីដេអូ)

    ​ ភ្នំពេញ ៖ កុមារា​អាយុ​៦​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពី​បញ្ជូនទៅ​មន្ទីរពេទ្យ ខណៈ​គេ​បាន​កាន់​កន្ត្រៃ​លេង​ឡើងលើ​ទំនើរ​កម្ពស់​១​ម៉ែត្រ​ហើយ​លោត​មកក្រោម​ភ្លា​ត​ស្នៀត​ជុង​ចំ​ដើមទ្រូង កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​នៅផ្ទះ​ជនរងគ្រោះ ផ្លូវលំ ក្រុម​២ ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​បាន​ស្លាប់​បន្ទាប់​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ផុន តារា​វីត ហៅ​ប្រុស​ម៉ៅ អាយុ​៦​ឆ្នាំ មាន​ម្តាយ ឈ្មោះ សាយ កុសល អាយុ​៣១​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ។​

     ប្រភព​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ ម្តាយ ក្មេងប្រុស​បាន​ទៅធ្វើ​ការងារ បាត់​ដោយ​ទុក​ជនរងគ្រោះ នៅ​ជាមួយ ជីដូន​ចាំផ្ទះ​។ 
នៅវេលា​ខាងលើ​ជនរងគ្រោះ បាន​យក​កន្ត្រៃ កាន់​លេង ហើយ​បាន​ឡើង​ទៅលើ​គ្រែ​ទំនើរ​មួយ នៅ​ខាងក្រោយ​ផ្ទះ​មាន​កម្ពស់​១​ម៉ែត្រ រួច​លោត ចុះមក​ដី​វិញ តែ​ភ្លាត់ស្នៀត ក៏​ដួល​ជង់​កន្ត្រៃ ចំ​គល់​ដោះ​ខាងស្តាំ រងរបួស​ធ្ងន់ធ្ងរ។​

    ​ ភ្លាមៗត្រូវបាន ជីដូនឈ្មោះ សាយ ញ៉ា​ញ់ ដឹក​យកទៅ សង្គ្រោះនៅ​គ្លីនិក​អង្គរ តែ​ពេលទៅដល់ ក្មេងប្រុស ជា​អនិច្ចារ​បាន​ស្លាប់​ហើយក៏​ត្រូវបាន គ្រូពេទ្យ​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ទើប​នាំគ្នា​ដឹក​ត្រឡប់មកផ្ទះ​វិញ ហើយ​បាន​រាយការណ៍​ប្រាប់អាជ្ញាធរ សមត្ថកិច្ច ឲ្យ​ជួយ​ពិនិត្យ។​

     ក្រោយមក​សមត្ថកិច្ច​បា​ន​ចុះ​មកដល់​ចំណុចកើតហេតុ ធ្វើការ​ពិនិត្យ កោសល្យវិច័យ រួច​ឃើញថា ពិតជា​ស្លាប់​ដោយ ជង់​កន្ត្រៃ​ដោយ​ខ្លួនឯង  ទើប ប្រគល់​ឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់