adverise with khmeread Man united vs norwich city

Manchester Utd ដែលមានបញ្ហារបួសកីឡាករច្រើនអាចយកឈ្នះផុយៗលើ Norwich បានអត់ថ្ងៃនេះ?

English Premier League សប្តាហ៍​ទី ១៧
* Manchester United (៤) vs Norwich (១៨), 22:00 PM

​លោក Louis van Gaal បាន​ធូរស្បើយ​ឡើងវិញ​លើ​បញ្ហា​របួស​កីឡាករ បន្ទាប់ពី​កីឡាករ​ខ្សែប្រយុទ្ធ Wayne Rooney, Ander Herrera និង Chris Smalling អាច​នឹងមាន​វត្តមាន​ក្នុងការ​ប្រកួត​ថ្ងៃនេះ​។ ទោះជា​យ៉ាងនេះ​ក្តី កីឡាករ​ជម្រើស​ដំបូង​ចំនួន ៥ នាក់​នឹង​ខកខាន​មិនបាន​វិល​ត្រលប់​មកវិញ​ទេ​ថ្ងៃនេះ ខណៈដែល Bastian Schweinsteiger នៅតែ​បន្ត​ជាប់​ពិន័យ​ចំនួន ២ ប្រកួត​ទៀត​។ 

​ក្រុម Norwich ឈរ​នៅ​លេខ​បី​រាប់​ពី​បាត​តារាង​ស្គាល់​រសជាតិ​ឈ្នះ​តែ ២ ដង​គត់​លើ​ការប្រកួត​ចំនួន ១៦ លើក​។ ក្រុម​ដែល​មិន​ធ្លាប់មាន​ប្រវត្តិ​ឈ្នះ​នៅ​ទឹកដី Old Trafford នេះ​មានសង្ឃឹម​តិចតួច​ដែរ​មិន​អត់​ទេ ដោយយោង​ហេតុផល​ក្រុម​ម្ចាស់ផ្ទះ​មាន​របួស​កីឡា​ច្រើន​។ 

- ៥ ប្រកួត​របស់ Manchester United

- ៥ ប្រកួត​របស់ Norwich.

 

- ប្រវត្តិ​ជួបគ្នា​ចុងក្រោយ ៥ ប្រកួត​ចុងក្រោយ​

ទស្សនៈ​ខ្មែរ​រីដ​៖ Manchester United ២-១ Norwich 

adverise with khmeread

មតិយោបល់