Fa286284 a5be 4c01 8bb4 f4a53951e2b4

ឃាត់​បុរស​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​បាធាយ

     កំពង់ចាម ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ពីបទ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៥​និង ៤០​នាទី នៅ​ចំណុច​ភូមិ​ប្រ​យុគ ឃុំ​ទំនប់ ស្រុក​បាធាយ ខេត្តកំពង់ចាម​ដោយ​ដកហូត​វត្ថុតាង​មួយចំនួន។​

      ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បាធាយ បាន​ចុះបង្ក្រាប​ករណី ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី​ឃាត់ខ្លួន​ជ​នស​ង្ស័​យ​បាន​ចំនួន ០៣​នាក់​។​

      ប៉ូលិស​បន្តថា  ជនសង្ស័យ​១.​ឈ្មោះ ញៀន ណាក់ ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ប្រ​យុគ ឃុំ​ទំនប់ ស្រុក​បាធាយ ខេត្តកំពង់ចាម ២.​ឈ្មោះ ថុល នាង ភេទ​ប្រុស អាយុ២១​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្រឹង្គ ឃុំ​សណ្ដែក ស្រុក​បាធាយ ខេត្តកំពង់ចាម និង​៣.​ឈ្មោះ ញ៉ូ​វ រ៉ា ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្រឹង្គ ឃុំ​សណ្ដែក ស្រុក​បាធាយ ខេត្តកំពង់ចាម។​

      ជា​លទ្ធផល​សមត្ថកិច្ច​រឹបអូស​វត្ថុ​តាំង​រួមមាន​៖ ថ្នាំញៀន​ម៉្សៅ​ក្រាម​ពណ៌​ស​ចំនួន​០៦​កញ្ចប់​តូច ប្រាក់​ញុះញង់​ចំនួន​៦០.០០០ រៀល និង​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង។​

      បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​ម​និ​តិ​វិធី ទៅតាម​ប្បញ្ញត្តិ​ច្បាប់​មាត្រា​៤០ នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕​

អ្នកនឹងចូលចិត្ត

មតិយោបល់