ព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានប៉ូលិសក្រុងព្រះសីហនុចាប់ខ្លួននាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ម៉ោង១០ព្រឹកនៅក្រុម៥ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។
ប៉ូលិសនិយាយថា ប៉ូលិសក្រុង និងប៉ុស្តិ៍បានបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន១នាក់ឈ្មោះ ស៊ីវ ហួត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្រុម១២ ភូមិ៥ សង្កាត់៤ ព្រះសីហនុ។ ចាប់យកបានម៉ាទឹកកក០៥កូនកញ្ចប់ និង០៦ចំណិត។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញចាត់ការបន្ត៕
