adverise with khmeread 6531df34 e23b 4787 99e7 7d8772fbadbc

របាយការណ៍​បឋម​ស្លាប់​៨​នាក់ របួស​២៥​នាក់​រថយន្តក្រុង​PS ​បុក​ជាមួយ​រថយន្តស្ទូច​

    បាត់ដំបង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ក្រុង​PS​បុក​ជាមួយ​រថយន្តស្ទូច​នៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច​ ស្រុក​មោងឫស្សី​ជាប់ ស្រុក​សង្កែ ខេត្តបាត់ដំបង នៅវេលា​ម៉ោង​០៣ ​និង​៤០​នាទី​រសៀល​ថ្ងៃទី​២៣​ មេសា ​ឆ្នាំ​២០១៦​នេះ​។​

     របាយការណ៍​បឋម​ពី​កន្លែង​បាន​ប្រាប់​ឱ្យដឹងថា មាន​ឡានក្រុង ក្រុមហ៊ុន​PS​ស្លាក​លេខ​ភ្នំពេញ​3D-3906​បុក​ជាមួយ ឡានស្ទូច ឡើ​ង​រួញ​ចូលគ្នា បណ្ដាលឱ្យមាន​អ្នក​ជាប់​ក្នុង​ឡាន​ហើយ​អ្នករបួសធ្ងន់​ជា​ច្រើន​នាក់ និង​អ្នកស្លាប់​សាកសព​ភាគ​ច្រើ​ន ដាច់​ដៃ​-​ជើង និង​បែកក្បាល​ខ្ទេច​។ 

     របាយការណ៍​បន្តថា គិត​មកទល់ពេលនេះ​មាន​អ្នកស្លាប់​៨​នាក់​និង​របួស​២៥​នាក់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់