adverise with khmeread 3560e0db 4a20 48a6 9bbb 598ef3221664

នាំទៅ​ញាត់​គុក​២​នាក់​ពាក់ព័ន្ធ​បទល្មើស​ប្រើ​អាវុធ​និង​គ្រឿងញៀន​

   មណ្ឌលគិរី ៖ មនុស្ស​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះ​ញែក​ចាប់ខ្លួន នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ ​វេលា​ម៉ោង​០៩ ​និង​៣០នាទី តាម​ដីកា​ពាក់ព័ន្ធ​២​បទល្មើស​គឺ​កាន់កាប់​ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាតិ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។​

    ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះ​ញែក​ បាន​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន របស់​ចៅក្រម​ស៊ើបសួរ​សាលាឧទ្ធរណ៍ ចាប់ខ្លួនបាន​ចំនួន​០២ នាក់​គឺ​១-​ឈ្មោះ ​ម៉ា ម៉ី អាយុ១៧​ឆ្នាំ ប្រុស ខ្មែរ រស់នៅ​ភូមិរ​យ៉ ​ឃុំរ​យ៉ ស្រុក​កោះ​ញែក​ និង​២-​ឈ្មោះ យន់ ឌី ប្រុស អាយុ​២៧​ឆ្នាំ មុខរបររត់​តាក់ស៊ី រស់នៅ​ភូមិអូរ​យ៉េះ ឃុំស្រែ​សង្គម ស្រុក​កោះ​ញែក។ ជាប់ចោទ​ពីបទ កាន់កាប់ ឫ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ឃុំ ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។

    បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគា​ខេត្តមណ្ឌលគិរី​រួចហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់