adverise with khmeread 383576c4 c43f 420c 9c0c 03d43bf458f3

ស្រី​យួន​ម្នាក់​លួច​ម៉ូតូ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ស្រី​យួន​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​កាលពី​ថ្ងៃទី​២៣ ​មេសា ​ឆ្នាំ២០១៦ ម៉ោង៧ ​និង​១០​នាទី​នៅ​ចំណុច​មុខផ្ទះ​លេខ​៨១ ផ្លូវ​លេខ៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ជិន ណា​រ៉ុង ភេទ​ប្រុស អាយុ៤៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខ១៨២ ផ្លូវ​៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ង្វៀង ធី​ទៀង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល ផ្លូវ៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់ ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​បាននិ​យាយ​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​យក​ម៉ូតូ​ម៉ាក ហុងដា C100​ កូរ៉េ​ពណ៍​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1HL-8646 លេខ​តួ​1409357 លេខ​ម៉ា​ស៊ី​ន 1409361 ទុក​នៅមុខ​ផ្ទះ កើតហេតុ​ខាងលើ ដោយ​មិនបាន​ដក​កូនសោ​ចេញពី​ម៉ូតូ​ទេ រួច​ជនរងគ្រោះ​បាន​ចូលទៅ​ក្នុងផ្ទះ​របស់ខ្លួន ដើម្បី​បត់ជើងតូច។​

    ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ មក​ធ្វើ​សកម្មភាព​លួច​បញ្ឆេះ​ម៉ូតូ​ជិះ​ចេញ បាន​ប្រហែល១០​ម៉ែត្រ​ក៏ត្រូវ​បាន​ជនរងគ្រោះ​ចេញពី​ក្នុងផ្ទះ​ឃើញ​ក៏​រត់​ដេញចាប់បាន​ជនសង្ស័យ​យកមក​ប្រគល់ជូន​សមត្ថកិច្ច​ប៉ុ​ស្ត៍​សាកសួរ។​

    ​ បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ ​ង្វៀង ធី​ទៀង ឃាត់ខ្លួន បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់