adverise with khmeread 12ea26ad 99e4 479e 9025 8b5aebab47b7

ចំណាស់​នឹង​ហើយ​ភ្លើ លួច​ម៉ូតូ​ត្រូវបាន​ក្មេងៗ​ចាប់បាន​ទាត់​ដូច​បាវ​សាក់​(​មាន​វីដេអូ​)

      ភ្នំពេញ ៖ ជនសង្ស័យ វ័យចាស់​ម្នាក់ មិន​ចូល​វត្ត​ចូល​វ៉ា​ហើយ​ដើរ​ប្រព្រឹត្ត​បទល្មើស ដោយ​កាច់​សោក​លួច​ម៉ូ​តូ បានសម្រេច​ហើយ​ជិះ​រត់គេច​មិន​រួច​ត្រូវបាន​ពលរដ្ឋ​ និង​កម្លាំងសមត្ថកិច្ច​ដេញតាម​ចាប់បាន ទាំង​ម៉ូ​តូ​ ទាំង​ជនល្មើស​ហើយ​វាយ​ទាត់​ធាក់​ដូច​បាវ​សាក់ តែ​ត្រូវបាន​ប៉ូលិស​ឃាត់។​

      ហេតុការណ៍​នេះ​កើត​កាលពី​វេលា​ម៉ោង ១១ និង​៤០​នាទី​ថ្ងៃត្រង់ ទី​២៣ មេសា​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះជួល​ម្តុំ​វិហារ​ចាម ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

      ប៉ូលិស​និ​យា​ថា ជនសង្ស័យ​វ័យ​ចំណាស់​ឈ្មោះ ទីន ធី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្តៀង​រាយ ឃុំ​ក្តៀង​រាយ​ស្រុកស្វាយទាប ខេត្តស្វាយរៀង​។ វត្ថុតាង​ចាប់យក​បាន​ដែក​ស្រួច​សម្រាប់​កាច់​បំបាក់​សោក​ម៉ូតូ និង​ម៉ូតូ​ដែល​ទើបនឹង​លួចបាន ជា​របស់​ជនរងគ្រោះ។​

      ចំណែក​ម៉ូតូ ដែល​ជនសង្ស័យ ធ្វើ​សកម្មភាព​លួចបាន​ហើយ​យក​រត់​មិន​រួច ម៉ាកហុងដា សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-8853 ដែលមាន​ម្ចាស់​ជា​ជនរងគ្រោះ​ឈ្មោះ ណា​ង ណត ភេទប្រុស អាយុ២៤ឆ្នាំ មុខរ​បរកម្មករ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ដុក​ស្អាត ឃុំមានជ័យ ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ។​

    បច្ចុប្បន្ន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ​ចោមចៅ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ឡើង​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់