adverise with khmeread 0584c6fa 29a5 46f1 994c c0df1c92e04e

ព័ត៌មាន​ផ្លូវការ ៖ ស្លាប់​៨​នាក់ របួស​២៥​នាក់​រថយន្តក្រុង ​PS​ បុក​ជាមួយ​រថយន្តស្ទូច​

     បាត់ដំបង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ក្រុង​ PS​ បុក​ជាមួយ​រថយន្តស្ទូច​នៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច​ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង នៅវេលា​ម៉ោង​៣ ​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៣ ​មេសា​ ឆ្នាំ​២០១៦​ នេះ​បណ្តាល​ឱ្យស្លាប់​និង​សុគត​៨​នាក់-​អង្គ​ និង​របួស​២៥​នាក់។

     របាយការណ៍​ប៉ូលិស​ពី​កន្លែង​បានឱ្យដឹងថា មាន​រថយន្តក្រុង ក្រុមហ៊ុន​PS​ស្លាក​លេខ​ភ្នំពេញ​3D-3906​បុក​ជាមួយ ឡានស្ទូច ឡើង​រួញ​ចូលគ្នា បណ្ដាលឱ្យមាន​អ្នក​ជាប់​ក្នុង​ឡាន​ហើយ​អ្នករបួសធ្ងន់​២៥​នាក់ និង​អ្នកស្លាប់​ឬ​សុគត ៨​នាក់​-​អង្គ​(​ព្រះសង្ឃ​មួយអង្គ​និង​ស្ត្រី​ម្នាក់​)​ភាគ​ច្រើ​ន ដាច់​ដៃ​-​ជើង និង​បែកក្បាល​ខ្ទេច​។ 

     ក្នុងករណីនេះ​ប៉ូលិស​ស្រុក​និង​ខេត្ត​កំពុង​មមាញឹក​ចាត់ចែង​តាម​ជំនាញ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់