adverise with khmeread D0e4653e cd83 4d02 8bc3 226a09ab35be

ឃាត់​ជនបរទេស​១៥​នាក់ ពីបទ​រត់ពន្ធ​បង្ខាំង​មនុស្ស​ឆ្លងដែន នៅ​ផ្សារ​សូរិយា​ម៉​ល​

    ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា កម្លាំង​ប៉ូលិស​របស់លោក សហការ ជាមួយ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ នៅ​ម៉ោង៧​ ​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន ជនបរទេស​ចំនួន១៥​នាក់ ពីបទរត់ពន្ធ​បង្ខាំង​មនុស្ស​ឆ្លងដែន។​

     លោក​បន្តថា ជនបរទេស​ចំនួន១៥​នាក់ មាន​ស្រី​២​នាក់ និង រួមមាន សញ្ជាតិ​បង់​ក្លា​ដេ​ស ចំនួន​៨​នាក់​,​សញ្ជាតិ បា​គី​ស្ថាន ចំនួន​២​នាក់ ,​សញ្ជាតិ ហ្វីលីពីន ចំនួន​ម្នាក់ , សញ្ជាតិ​ប៉េ​រូ ចំនួន​ម្នាក់ និង​សញ្ជាតិ​ខ្មែរ​ម្នាក់​។​

     ការឃាត់ខ្លួន​នេះ ធ្វើឡើង​ខណៈដែល​សមត្ថ​កិ​ច្ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ហាង​បរទេស​ឈ្មោះ Euro bar តាម​បណ្តោយ​ផ្លូវ​៦៣ ផ្សារ​សូរិយា​ម៉​ល រាជធានី​ភ្នំពេញ​។​

     ក្រោយ​ប្រតិបត្តិការ​នេះ​បានបញ្ចប់ ព្រះរាជអាជ្ញា​ដែល​ដឹកនាំ​ការសម្របសម្រួល នៃ​ប្រតិ​បត្តិការ​បានសម្រេច​ចាក់សោ​ហាង​ឈ្មោះ Euro bar ជា​បណ្តោះអាសន្ន ជនបរទេស ទាំង​១៥​នាក់ បាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើ​ម្ប​សាកសួរ​បន្ត​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់