adverise with khmeread 57b83ed3 29dc 47c4 8bcf d488ba9563b1

បុណ្យខួប​៧​ថ្ងៃ​សព​កវី​ម្ចាស់​ស្ទឹង​សង្កែ​គ​ង្គ ប៊ុន​ឈឿន​នៅ​បាត់ដំបង

     បាត់ដំបង ៖ លោក ណា​រិ​ទ្ធ​ដែល​ត្រូវជា​ក្មួយបង្កើត​លោក​គ​ង្គ ប៊ុន​ឈៀន​បាន​និយាយ​នា​ព្រឹក​ថ្ងៃទី​២៣​មេសា​នេះ​ថា "លោក​កំពុង​ធ្វើដំណើរ​ទៅ​បាត់ដំបង​ជាមួយ​បង សេង​តារា និង​បងស្រី​និង ជូន​ជា​ដំណឹង​សម្រាប់​បងប្អូន​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា និង​សម្រាប់​ក្រុមគ្រួសារ​ញាតិ​-​មិត្ត​ដែល​រស់នៅ ក្នុង​ខេត្តបាត់ដំបង​នៅ ថ្ងៃ​សៅរ ទី​២៣ ខែមេសា ឆ្នាំ​២០១៦ បងស្រី របស់​យើងខ្ញុំ ប៊ុន​ឈឿន សូ​រី​ដា និង​ស្វាមី លោក មុត ថា​រី នឹង​ប្រារព្ធ​ពិធីបុណ្យ​គម្រប់ ៧​ថ្ងៃ​ដើម្បី ឧទ្ទិស​កុសល​ជូន​ដល់​ដួង វិញ្ញាណក្ខន្ធ លោកពូ​របស់​យើងខ្ញុំ  កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន ក្នុង​លក្ខណៈ​គ្រួសារ​ជាមួយ​ញាតិ​ដែល​ស្គាល់គ្នា​"​។​

     លោក ​ណា​រិ​ទ្ធ បន្តថា ជាមួយនេះ​ផងដែរ​លោក​សូម​ស្វាគមន៍​ចំពោះ​បងប្អូន​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​គម្រប់​៧​ថ្ងៃ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២២ និង​២៣ ខែមេសា ឆ្នាំ​២០១៦ នៅក្នុង​ទី​អារាម​វត្ត​កណ្ដាល នា​ខេត្តបាត់ដំបង​។ ផ្ដើមបុណ្យ​ដោយ​អាចារ្យ​ធំ​(​ស្ថាបនិក​ក្រុម​នគររាជ​) និង​បងប្អូន​ខ្មែរ​មួយចំនួន​បន្ថែមទៀត​បា​ន​មាន​ទឹកចិត្ត​សទ្ធា​ក្នុង​ផ្ដល់​បច្ច័យ​ចូលរួម​ជួយ​ដល់​ការងារ​រៀបចំ​កម្មវិធី​បុណ្យ​,​ ដែល​យើង​បានទទួល​ដឹងឮ​និង​ការគាំទ្រ​ពី​យើងខ្ញុំ​ជា​ក្គ្រុ​ម​គ្រួសារ​នៃ​សព​។​

     សម្រាប់​កម្មវិធី​បុ​ណ្ន​ក្នុង ប្រទេស​ន័​រវេ​ស ពិធី​បុណ្យសព​របស់​ឪពុក​ខ្ញុំ​នៅ Kapell Mandal  និង​ចាប់ផ្តើម​ម៉ោង១២ ថ្ងៃត្រង់​ថ្ងៃ​សៅរ៍​ទី២៣ ខែមេសា​។ សូម​ស្វាគមន៍​បងប្អូន​ទាំងអស់គ្នា etter kl. 15 skal vi ha minnestund  Adressen er:Giert Giertsensgate 30​។​

     លោក សូម​គោរព និង​សូម​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់លោក​អ្នក​ពិសេស​សូម​អរគុណ​ច្រើន​ទាំង​លោកអ្នក​នៅក្នុង ប្រទេស​ន័​រវេ​ស និង​ប្រទេស​កម្ពុជា​នៅ​ការប្រឹងប្រែង​ដែល​ពោរពេញ​ទៅដោយ​ព្រះទ័យ​និង​ទឹកចិត្ត​ស្មោះត្រង់​. និង​សូមឱ្យ​ការធ្វើដំណើរ​ប្រកប ដោយ សុវត្ថិភាព​សូម​ជូនពរ​តែ​ពុទ​ពរ ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ (Norway -21-04-2016)​។

     គួររំលឹកថា   កវី​ម្ចាស់​ស្ទឹង​សង្កែ លោក​គ​ង្គ ប៊ុន​ឈឿន បានទទួល​មរណៈភាព នៅវេលា​ម៉ោង​៧​និង​២០​នាទី ថ្ងៃអាទិត្យ ទី​១៧ ខែមេសា ឆ្នាំ​២០១៦ នៅ​មន្ទីរពេទ្យ ប្រទេស Norway។​

     លោក​ប្រាក់  វ៉ាន់ដា អ្នកអាន​ទូរទស្សន៍​បាយ័ន បាន​និយាយថា "​លោក​សោកស្ដាយ​ជាទីបំផុត កវី​ក្នុង​ដួងចិត្ត​ខ្ញុំ​លោក​លាចាក​លោក​នេះហើយ​។ ខ្ញុំ​សូម​ចូលរួម​រំលែក​នូវ​មហាទុក្ខ​ដ៏​ធំធេង និង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព និង​ឯកឧត្ដម​បង មុត ថា​រី ផង​"។​

     លោក​ប្រាក់ វ៉ាន់ដា​បន្តថា  បទ​«​ម្លប់​ដូង​ទី​ដប់​» ជា​បទ​មនោសញ្ចេតនា លន្លង់លន្លោច ខ្លោចផ្សា ជាពិសេស​សម្រាប់​អ្នក មាន​បេះដូង​ប្រេះស្រាំ បទ​នេះ​ជា​ខ្សែជីវិត​ពិត​របស់​កវី គ​ង្គ ប៊ុន​ឈឿន។​

     លោក គ​ង្គ ប៊ុន​ឈឿន កើត​នៅ​ឆ្នាំ​១៩៣៩ នៅ​ភូមិ​ចំការ​សំរោង ឃុំ​ចំការ​សំរោង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង។ ឪពុក​របស់លោក​ឈ្មោះ គ​ង្គ ឈិន មាន​ប្រភព​កំណើត​នៅ​ឃុំ​ព្រៃ​ល្វា ខេត្តតាកែវ ម្តាយ​ឈ្មោះ ម៉ ភឹង ជា​អ្នក​ឃុំ​ព្រែក​ហ្លួង ស្រុក​សង្កែ ខេត្តបាត់ដំបង។​


     កវី គ​ង្គ ប៊ុន​ឈឿន ធ្លាប់​លើកឡើងថា បទ​ចម្រៀង​ម្លប់​ដូង​ទី​ដប់ ចាប់កំណើត​ឡើង នៅក្នុង​កំណត់ហេតុ​និពន្ធ​របស់លោក​តាំងតែ​ពី​ឆ្នាំ​១៩៦៩ ម្ល៉េះ ប៉ុន្តែ​លោក​មិនទាន់បាន​បញ្ចេញ​ឱ្យ អ្នកចម្រៀង​ណា​ម្នាក់​ច្រៀង​ទេ។​

     លុះដល់​ឆ្នាំ​១៩៧២ ទើប​លោក​រៀបចំ​បទ​ច​ម្រៀ​ង​នេះ ឡើងវិញ ដើម្បី​ថត​ចូល​ថាស​ផ្សព្វផ្សាយ។ បទ​នេះ​ស្ថិតក្នុង​កម្រង​បទ​ចម្រៀង «​កំលោះ​ហុងដា កញ្ញា​ប៉េសេ​» ហើយ​មាន​ប្រជាប្រិយភាព​រហូតដល់​ប​ច្ចុ​ប្បន្ន។​

     ទំនុកច្រៀង​ខ្លោចផ្សា​លាយឡំ ដោយ​សម្លេង​ថ្ងួចថ្ងូរ​របស់លោក​ស៊ីន ស៊ី​សាមុត ធ្វើឱ្យ​បទ «​ម្លប់​ដូង​ទី​ដប់​» កាន់តែ​លន្លង់លន្លោច​ខ្លោចផ្សា​ខ្លាំង​ឡើង​។​

     ទីតាំង​ម្លប់​ដូង​ទី​ដប់ នៅ​មាត់​ស្ទឹង​សង្កែ មិនទាន់​រលត់រលាយ​នៅឡើយ ដោយពេល​ថ្មីៗ​កន្លងមកនេះ​កវី​គ​ង្គ ប៊ុន​ឈឿន និង​ក្រុមគ្រួសារ​បាន​ដាំ​ដើម​ដូង​នេះ​ជាថ្មី​ឡើងវិញ ជីវិត​ស្នេហា​កវី គ​ង្គ ប៊ុន​ឈឿន រលត់រលាយ​សូន្យ​បង់ យូរ​មកហើយ ឥឡូវ​ទីឋាន​នោះ ក្លាយជា​ផ្នូរ​ស្នេហា​របស់លោក ហើយ​ពេលនេះ រូបលោក​ផ្ទាល់​ក៏​លាចាក​យើង​លែង​វិលត្រឡប់​ដែរ។​

      «​សូម​ឧទ្ទិស​បទ​ចម្រៀង​មួយ​បទ​នេះ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​កវី អង្គ ប៊ុន​ឈឿន បាន​ទៅកាន់​ទី​បរមសុខ កុំបី​ឃ្លៀងឃ្លាត​ឡើយ​....»៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់