adverise with khmeread 123

តើ​នឹងមាន​អ្វី​កើតឡើង​បន្ទាប់ពី​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​បាន ១ ម៉ោង​?

    ​ការសិក្សា​ថ្មីៗ​នេះ​បាន​រកឃើញថា ភេសជ្ជៈ​ផ្អែម​មាន​ជាតិ​ហ្គាស​មួយ​កំប៉ុង​ក្នុង​មួយថ្ងៃ​អាច​បង្កើន​ឱកាស​កើត​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ស្ត្រូ​ក (​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​) រហូតដល់​ទៅ ១​ភាគ​៣​។ ខាងក្រោម​នេះ​គឺជា​រឿង​ដែល​នឹង​កើតឡើង​ចំពោះ​រាងកាយ​នៅពេល​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​បាន ១ ម៉ោង​។ 

​    ​* ១០ នាទី​
​    ​រាងកាយ​នឹង​ស្រូបយក​ជាតិ​ស្ករ ១០ ស្លាបព្រា​កាហ្វេ​។ នេះ​ជា​បរិ​មាណនៃ​ជាតិ​ស្ករ​ដែល​បាន​ណែនាំ​សម្រាប់​ការទទួល​ទាន​ក្នុង​មួយថ្ងៃ​។ 

​    ​* ២០ នាទី​
​    ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើងដល់​កម្រិត​កំពូល ដោយ​ធ្វើឱ្យ​កើន​ជាតិ​អាំង​ស៊ុយ​លីន​ខ្ពស់​ហួសកំណត់ និង​បង្ខំ​ឱ្យ​ថ្លើម​ត្រូវ​បំ​លែង​ជាតិ​ស្ករ​ទាំងអស់​ទៅជា​ខ្លាញ់​នៅក្នុង​ល្បឿន​ដ៏​លឿន​មួយ​។ 

​    ​* ៤០ នាទី​
​    ​ជាតិ​កាហ្វេ​អ៊ី​ន​ត្រូវបាន​ស្រូប​ចូល​រាងកាយ​ទាំងស្រុង ដោយ​បង្ក​ឱ្យ​រីក​កូនក្រមុំ​ភ្នែក ឡើង​សម្ពាធ​ឈាម និង​ស្ពឹក​ដៃ​ស្ពឹក​ជើង ហើយ​ធ្វើឱ្យ​ខួរក្បាល​បង្ខំ​រាំងខ្ទប់​អ័រម៉ូន Adenosine សម្រាប់​ធ្វើឱ្យ​ងងុយគេង​។​

​    ​* ៦០ នាទី​
​     ជាតិ​កាល់​ស្យ៉ូ​ម ម៉ាញ៉េ​ស្យ៉ូ​ម និង​ស័ង្កសី​ចេញពី​ពោះវៀន​ផ្នែក​ខាងក្រោម​លាយឡំ​គ្នា​ជាមួយ​អាស៊ីត​ផូស្វ័រ​ដើម្បី​បង្កើន​ការរំលាយ​អាហារ ដែល​កើតឡើង​ពេល​មាន​ជាតិ​ស្ករ​ច្រើន​ហួស​កម្រិត​។ ប្រការនេះ​បាន​នាំឱ្យ​មានការ​បត់ជើងតូច​ច្រើន និង​បាត់បង់​ជាតិ​កាល់​ស្យ៉ូ​ម​តាមរយៈ​ទឹកនោម​។​

​    ​* ក្រោយ ៦០ នាទី​
​    ​ជាតិ​កាល់​ស្យ៉ូ​ម សូ​ដ្យូ​ម និង​ម៉ាញ៉េ​ស្យ៉ូ​ម​ដែល​ទុក​សម្រាប់​ជ្រាបចូល​ទៅដល់​ឆ្អឹង​របស់​អ្នក ត្រូវតែ​ចាកចេញ​ពី​ប្រព័ន្ធ​ការពារ​រាងកាយ ដោយសារតែ​ស្ទះ​រក​កន្លែង​ជ្រៀបចូល​មិនបាន​។ នៅពេល​ជាតិ​ស្ករ​បំ​លែង​ថាមពល​បន្តិច​ម្តងៗ និង​ពេល​វា​ផ្ទុះឡើង វា​នឹង​បង្ក​ឱ្យ​រាងកាយ​រលាក​ក្រហាយ​។ ក្នុង​រយៈពេល ១ ម៉ោង លោកអ្នក​អាច​នឹង​បត់ជើងតូច​បញ្ចេញ​ភេសជ្ជៈ​នោះ​អស់​ជាមួយនឹង​សារធាតុចិញ្ចឹម​សំខាន់ៗ ដែល​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​រាងកាយ​អស់រលីង​ពី​ខ្លួន​៕

adverise with khmeread
ប្រភព៖ ខ្ចួលចយ

អ្នកនឹងចូលចិត្ត

មតិយោបល់