adverise with khmeread 0

កំហុស​ធ្ងន់ធ្ងរ​ទាំង ៧ នេះ​ឧស្សាហ៍​កើតឡើង​ចំពោះ​មនុស្ស​អាយុ​ខ្ទង់ ៣០ នា​សម័យ​ទំនើប​នេះ​!

    ​អាយុ​ខ្ទង់ ៣០ គឺជា​ពេលវេលា​សម្រាប់​ការរស់នៅ​ក្នុង​ជីវភាព​ស្ងប់ស្ងៀម​ជាង​មុន បន្ទាប់ពី​បាន​ប្រើប្រាស់​វ័យ​ខ្ទង់ ២០ ឆ្នាំ​ប្រថុយប្រថាន​ធ្វើ​អ្វីមួយ និង​ស្វែងយល់​ពី​ខ្លួនឯង​អស់ចិត្ត​អស់ចង់​ហើយ​នោះ​។ 

​    ​មនុស្ស​អាយុ​ខ្ទង់ ៣០ ភាគច្រើន​បាន​កំពុង​ប្រឹងប្រែង​ដើម្បី​ឡើង​តំណែង​ក្នុង​ការងារ បង្កើត​ទំនាក់ទំនង​ស្នេហា និង​ជួនកាល​អាច​កំពុង​បង្កើត​គ្រួសារ​មួយ​។ 

​    ​អ្នក​ដែល​បាន​ឆ្លងកាត់​វ័យ​ខ្ទង់ ២០ ឆ្នាំ​រួច​និយាយថា ខណៈដែល​ទំនួល​ខុសត្រូវ​របស់​ពួកគេ​កាន់​តែមាន​ច្រើនឡើងៗ ពួកគេ​ពុំ​សូវ​យកចិត្តទុកដាក់​នឹង​ទំនាក់ទំនង និង​មិន​រវីរវល់​នឹង​ឱកាស​នានា ដែល​ពួកគេ​នឹងមិន​ទទួល​បានជា​លើក​ទី​ពីរ​នោះទេ​។ 

​    ​អ្នកប្រើប្រាស់​វេ​ប​សាយ Quora បាន​ពិភាក្សា​អំពី​មេរៀន ដែល​ពួកគេ​បាន​ឆ្លងកាត់​នៅ​អាយុ​ខ្ទង់ ២០ ទាក់ទង​នឹង​សំណួរ "​តើ​អ្វី​ទៅជា​កំហុស​ធំ​បំផុត ដែល​អ្នក​បាន​ប្រព្រឹត្ត​នៅ​អាយុ​ខ្ទង់ ២០ ឆ្នាំ ហើយ​អ្នក​បាន​រៀនសូត្រ​អ្វី​ខ្លួន​ពី​កំហុស​នោះ​?"​។ 

​    ​ការឆ្លើយតប​ដ៏​មាន​អត្ថន័យ​បំផុត​ចំនួន ៧ ត្រូវបាន​ចងក្រង​ឡើង​ដូចខាងក្រោម​៖ 

​    ​១. គ្មាន​គោលដៅ​និង​គោលបំណង​ច្បាស់លាស់ ឃើញ​គេ​ធ្វើ​អ្វី​នាំគ្នា​ផ្អើល​ធ្វើតាម​គេ​ដែរ​។ 
​    ​ការជ្រើសរើស​ជំនាញ​រៀន​នៅ​សាកលវិទ្យាល័យ មិនបាន​ជ្រើសរើស​តាម​បំណង​របស់ខ្លួន​ទេ ដោយសារ​គ្មាន​គោលដៅ​។ 

​    ​២. មិនបាន​កសាង​មូលដ្ឋាន​ហិរញ្ញវត្ថុ​សម្រាប់​អនាគត​។     ​
​    ​ចំណាយលុយ​ខ្ជះខ្ជាយ​ដោយ​មិនបាន​សន្សំទុក​សម្រាប់​ប​ង្កា​រ​គ្រាអាសន្ន​ពេល​អត់​ការងារ​ធ្វើ​។ 

​    ​៣. មិន​អើពើ​នឹង​ទំនាក់ទំនង​។ 
​    ​លោកអ្នក​ខំប្រឹង​ធ្វើ​ការឡើង​ដំណែង​ខ្ពស់​នៅ​អាយុ​ខ្ទង់ ២០ តែ​បែរជា​ព្រងើយកន្តើយ​នឹង​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជាទី​ស្រឡាញ់ និង​សាច់ញាតិ​ព្រមទាំង​មិត្តភក្តិ​។ ការកសាង​ទំនាក់ទំនង​ល្អ​នៅ​អាយុ​ខ្ទង់ ២០ នឹង​ធ្វើឱ្យ​ទំនាក់ទំនង​នោះ​មានការ​ចងចាំ​ដ៏​មាន​អត្ថន័យ​នៅ​វ័យ​ខ្ទង់ ៣០ ឡើង​។ 

​    ​៤. មិនបាន​ចំណាយពេល​ច្រើន​នៅ​ជាមួយ​ឪពុកម្តាយ​ដែលមាន​វ័យ​កាន់តែ​ជ្រេ​
​    ​នៅ​អាយុ​ខ្ទង់ ៣០ លោកអ្នក​នឹងមិន​ចាប់អារម្មណ៍​ថា​ឪពុកម្តាយ​គាត់​ចាស់ជរា​ប៉ុនណា​ទេ ប្រសិនបើ​អ្នក​មិនបាន​ចំណាយពេល​នៅ​ជាមួយ​ពួកគាត់​នៅ​អាយុ​ខ្ទង់ ២០​។ ដូច្នេះ លោកអ្នក​ងាយ​នឹង​ស្តាយក្រោយ​ណាស់​ប្រសិនបើ​ពួកគាត់​មានរឿង​អ្វី​កើតឡើង ដោយ​មិន​បានទទួល​ពាក្យ​ប្រៀនប្រដៅ​ដ៏​មានន័យ​សូម្បី​មួយ​ម៉ាត់​ពី​ពួកគាត់​។ 

​    ​៥. មិន​ខ្វល់​ពី​សុខភាព​។ 
​    ​លោក​អ្នកដើរ​ផឹកស៊ី ជក់បារី និង​លេងស្រី ដោយ​មិនបាន​ខ្វល់​ពី​សុខភាព​ខ្លួនឯង​បន្តិច​ទេ ដូច្នេះ​នៅពេល​ឈានដល់​អាយុ ៣០ ហើយ​មាន​រាងកាយ​ទ្រុឌទ្រោម​សូមកុំ​បន្ទោស​ព្រហ្ម​លិខិត​។ 

​    ​៦. លោកអ្នក​គិតថា​ទាល់តែ​ត្រៀមខ្លួន​រួច​សឹម​យក​គ្រួសារ​។ 
​    ​រឿង​ស្តាយក្រោយ​របស់​មនុស្ស​ភា​គ​ច្រើន​នៅ​អាយុ​ខ្ទង់ ៣០​គឺ​ការ​មិនទាន់​មានគូស្រក​រ​ដូច​គេ​។ លោកអ្នក​គិតថា​ត្រូវ​ខំប្រឹង​រកលុយ​ឱ្យបាន​ច្រើន​សិន​ឬ​សម្រេច​គោលបំណង​អ្វីមួយ​សិន​សឹម​រក​គូ ប៉ុន្តែ​នៅពេល​ឈានដល់​វ័យ ៣០ ហើយ លោកអ្នក​នៅតែ​រក​មិនបាន​គូ​និង​ថែមទាំង​រកលុយ​មិនបាន​ច្រើន​ទៀត​។​

​    ​៧. ខំប្រឹង​ដើរ​សប្បាយ​ឱ្យ​អស់ដៃ​
​    ​មិនមែន​ដោយសារ​លោកអ្នក​លែង​ស្ថិតនៅ​វ័យ​ខ្ទង់ ២០ មានន័យថា លែង​សប្បាយ​បាន​តទៅទៀត​នោះទេ​។ លោកអ្នក​អាច​នាំ​ប្រពន្ធ​កូន​ដើរលេង​ហេចហើរ​គ្រប់កន្លែង​។ អ្វីដែល​មិន​ធ្វើឱ្យ​លោកអ្នក​សប្បាយ​នៅ​វ័យ​ខ្ទង់ ៣០ គឺមាន​លុយ​ហើយ​មិនដឹង​យកទៅ​សប្បាយ​ជាមួយ​អ្នកណា​។ នោះ​ហើយ​ជា​ជីវិត​ឥតន័យ​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់