11

ពាក់ចិញ្ចៀន​នៅ​ម្រាមដៃ​ណា​ទើប​ឆាប់​មាន​ស្នេហា លុយ និង​សំណាង​?

    ​តើ​លោក​អ្នកដឹង​ទេ​ថា​ការពាក់​ចិញ្ចៀន​មាន​ឥទ្ធិពល​ដ៏​មិនគួរ​ឱ្យ​ជឿ​លើ​ហិរញ្ញវត្ថុ សេចក្ដីស្រឡាញ់ និង សំណាង ព្រមទាំង​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​អាច​កើតឡើង​ពាក់ព័ន្ធ​ជាមួយនឹង​ការ​ពាក់ចិញ្ចៀន​? ពាក់ចិញ្ចៀន​ត្រូវ​ម្រាមដៃ​នឹង​នាំមក​នូវ​សំណាង ដែល​លោកអ្នក​ខ្លួនឯង​ផ្ទាល់​សឹង​មិន​ជឿ​រឿង​នេះឡើយ ប្រសិនបើ​មិនបាន​សាកល្បង​ដោយផ្ទាល់​។​

​    ​- ប្រសិនបើ​លោកអ្នក​ចង់បាន​ស្នេហា​មាន​ស្ថេរភាព សូម​ពាក់ចិញ្ចៀន​នៅលើ "​ម្រាមដៃ​នាង​ខាងឆ្វេង​"​។​

​    ​- ប្រសិនបើ​លោកអ្នក​ចង់​មានសំណាង​ទទួលបាន​សេចក្តីស្នេហា​ក្នុង​ឆាកជីវិត សូម​ពាក់ចិញ្ចៀន​នៅ "​កូនដៃ​ខាងឆ្វេង​"​។​

​    ​- ប្រសិនបើ​លោកអ្នក​ចង់ឱ្យ​នរណាម្នាក់​ចាប់អារម្មណ៍​និង​ចូលចិត្ត​អាណិត​ស្រឡាញ់ សូម​ពាក់ចិញ្ចៀន​នៅ "​ម្រាមដៃ​ចង្អុល​ខាងឆ្វេង​"​។​

​    ​- ប្រសិនបើ​លោកអ្នក​ចង់​មានសំណាង​ល្អ និង​ចង់ឱ្យ​ការងារ​និង​ការរកស៊ី​ដំណើរការ​រលូន សូម​ពាក់ចិញ្ចៀន​នៅ "​ម្រាមដៃ​នាង​ខាងស្តាំ​"​។ 

​    ​- ប្រសិនបើ​លោកអ្នក​ចង់​មាន​សេចក្តីសុខ​សុវត្ថិភាព​ក្នុង​ជីវិត សូម​ពាក់ចិញ្ចៀន​នៅ "​ម្រាមដៃ​កណ្តាល​ខាងឆ្វេង​ក៏បាន ឬ​ស្តាំ​ក៏បាន​"​។ 

​    ​- ប្រសិនបើ​លោកអ្នក​ចង់​មានទ្រព្យ​សម្បត្តិ​ច្រើន ត្រូវ​ពាក់​ចិញ្ចៀនមាស ឬ​ប្រាក់សុទ្ធ​នៅ "​ម្រាមដៃ​កណ្តាល​ខាងស្តាំ​"៕

ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់