adverise with khmeread Facebook

នេះ​គឺជា​អ្វីដែល​កើតឡើង​នៅលើ​គណនី​បណ្ដាញ​សង្គម​របស់​អ្នក នៅពេល​អ្នក​លាចាក​លោក​

    ​យោងតាម​វេ​ប​សាយ ABC មាន​គណនី​អ្នកលេង Facebook ៨០០០ ស្លាប់​រាល់ថ្ងៃ​។​

​    ​បើសិនជា​អ្នក​គិតថា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​អាច​ចូលទៅ​គណនី​របស់​អ្នក​នៅពេល​អ្នក​ទៅ​បាត់ អ្នក​គិត​ខុស​ហើយ​។​

​    ​តាមច្បាប់​សិទ្ធិ​ឯកជន​នៃ​ក្រុមហ៊ុន​នានា ក្រៅពី​លោកអ្នក​ផ្ទាល់​គ្មាន​នរណាម្នាក់​អាច​ចូល​គណនី​របស់​លោកអ្នក​បានឡើយ សូម្បី​ក្រុមហ៊ុន​ផ្គត់ផ្គង់ Email​។ 

​    ​បើសិន​ពួកគេ​ព្យាយាម​បើក​ចូល​គណនី​របស់​អ្នក ក្រុមហ៊ុន​ប្រហែលជា​ត្រូវ​បង្ខំចិត្ត​បិទ​ចោល​គណនី​របស់​អ្នកស្លាប់ ហើយ​បន្ទាប់មក​អ្នកនឹង​បាត់បង់​អ្វីៗ​ដែល​ចង់​បើក​មើល​អំពី​សាច់ញាតិ​ដែល​ស្លាប់​នោះ​។​

​    ​ប្រសិនបើ​អ្នកមាន​បំណង​ចង់​រក្សាទុក​នូវ​ការចងចាំ​ដ៏​មានន័យ​របស់​សាច់ញាតិ​នៅលើ Facebook អ្នក​អាច​ប្រាប់ Facebook នូវ​កាលបរិច្ឆេទ​នៃ​ការស្លាប់​របស់​សាច់ញាតិ​ដើម្បីឱ្យ Facebook បានដឹង​ជាមុន​ដើម្បី​រក្សាទុក​គណនី​នោះ​ឬក៏​លុបចោល​ពី Facebook ជា​រៀងរហូត​។​

​    ​បើ​អ្នក​ជ្រើស​រើសយក​ការរក្សា​ទុក​គណនី នៅពេល​ដល់​ខួប​គំរប់​ការស្លាប់ Profile របស់​សាច់ញាតិ​លោកអ្នក​នឹង​ចេញ​សញ្ញា​កាន់​ទុក​នៅលើ​គណនី​មួយ​នោះ ក្នុង​គោលបំណង​ឱ្យ​មិត្តភក្តិ​លើ Facebook បានឃើញ​និង​ដឹង​៕

adverise with khmeread
ប្រភព៖ mirror

អ្នកនឹងចូលចិត្ត

មតិយោបល់