adverise with khmeread 9df2c84c 8e88 4bac 9e08 9e636397b452

ចាប់​ចោរឆក់​កាបូប​ម្នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព ឆក់​កាបូប​ស្ត្រី​ម្នាក់​ដួល​រងរបួស​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នាយកដ្ឋាន​ព្រហ្មទណ្ឌ និង​កម្លាំង​ប៉ូលិស ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បណ្តាលឱ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​របួស​នៅ ចំណុច​គល់ស្ពាន​អាកាស​៥​មករា ផ្លូវ​សហព័ន្ធរុស្ស៊ី ក្រុម ទី​៣៣ ភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក នៅ​ថ្ងៃទី​២៣ ​មេសា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​ និង​១៥​នាទី​យប់​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ខាំ​ឡ រ៉ូ​ហ្សា ហៅ រ៉ូ​ហ្សា ភេទប្រុស អាយុ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ស្នាក់​នៅផ្ទះ​លេខ​១១៦ ផ្លូវ លេខ​១៩២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក។​

     ចំណែក​ជនរងគ្រោះ​ឈ្មោះ ហេង ពិសី ភេទ​ស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក​ក្រុមហ៊ុន​វេ​ស្ទ​ឡាញ ស្នាក់​នៅផ្ទះ​លេខ​៤៦៨ ផ្លូវ​២០K ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

     សម្ភារៈ​បាត់បង់ ៖​កាបូបស្ពាយ​មួយ​ពណ៌​ខ្មៅ ដែល​នៅក្នុង​កាបូប​មាន លុយ ៥០$, លុយ​ខ្មែរ ១០​ម៉ឺន,​ប័ណ្ណ​សំគាល់​ម៉ូតូ ០២​សន្លឹក, កាត​ATM  ០១​សន្លឹក, ​ទូរ​ស័​ព្ឌ​ដៃ​មួយ គ្រឿង​ម៉ាក Samsung Galaxy S5 មាន​ស៊ីម​លេខ 098 277782។ វត្ថុតាង​ចាប់យក ម៉ូតូ​មួយគ្រឿង​ម៉ាក Suzuki  Nex ពណ៌​ខ្មៅ ពាក់ ស្លាក​លេខ​ភ្នំពេញ FT-0822 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 000121498  ជា​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព។​

     ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក Suzuki Nex ពណ៌​ផ្កាឈូក ចេញពី ផ្ទះ​មិត្ត​ភ័ក្ត្រ​នៅ​ម្តុំ​វត្ត​នាគ​វ័ន​។  ពេលធ្វើ​ដំណើរ​មាន​ស្ពាយ កាបូប មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជន សង្ស័យ​០៤​នាក់​ជិះ​ម៉ូតូ​០២​គ្រឿង ម៉ាក​ Honda C125 ពណ៌​ខ្មៅ ជិះ​គ្នា​០២​នាក់ និង​ម៉ូតូ​ម៉ាក Suzuki  Nex ពណ៌​ខ្មៅ ជិះ​គ្នា​០២​នាក់ ,​ជនសង្ស័យ​ដែល​ជិះ ម៉ូតូ​ម៉ាក Honda C125  បាន​ជិះ​អែប​ខាងឆ្វេង​ដៃ​ធ្វើ សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ​បានសម្រេច បណ្តាលឱ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​រងរបួស​ក្បាល។​

     ពេលនោះ​កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត បាន​អន្តរា​គម​ន៌ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ដែលជា​អ្នកបើក ម៉ូតូ​បិទគូទ​។ ចំណែក​ជនសង្ស័យ​០៣​នាក់​បាន​ជិះ​ម៉ូតូ គេចខ្លួនបាត់។​

     បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាងសំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់