adverise with khmeread 62efa387 1f56 417f a734 5e44034b7551

ទើប​អាយុ​១៦​ឆ្នាំ​ចេះ​លួច​ឡាន ជាប់​ខ្នោះ​ប៉ូលិស​ខេត្តកំពង់ធំ​

     កំពង់ធំ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ធំ​ឃាត់ខ្លួន​នា​ថ្ងៃ ២៤​ ខែមេសា ​ឆ្នាំ​២០១៦ ម៉ោ​ង២ ​និង​៣០នាទី ទៀបភ្លឺ​នៅ​ចំណុច ភូមិព្រៃ​ភ្លូ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​រថយន្ត​មួយគ្រឿង។​

     ប៉ូលិស​និយាយថា អំពើ​លួច​រថយន្ត ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ កាន ហាច ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅៗ​ភូមិម​ហរ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​បាន​លួច​រថយន្ត ម៉ាក HINO ​ព​ណ៍ស ផ្លាកលេខ កំពង់ធំ 3A 0906 ដែលជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​ ​អៀ អ៊ី​ន ភេទប្រុស អាយុ៤៣ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ។​

     ក្នុង​ករណីនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​កសាង​សំណុំរឿង​ទៅ​តុលាការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់