adverise with khmeread B1197f21 6383 4692 8bb3 7c14ae3dea57

ឃាត់​បុរស​ម្នាក់​ប្រើ​ឈ្មោះ​មន្ត្រី​សាលាខេត្ត​កែប​ឆបោក​យកលុយ​ពី​ម្ចាស់​សណ្ឋាគារ​រ៉ក់​រ៉ូយ៉ាល់ ​និង​ផ្ទះសំណាក់​បូ​តានី​កា​

     កែប ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ការិយាល័យ​កណ្ដាល​ព្រហ្មទណ្ឌ​ខេត្ត​កែប​ចាប់ខ្លួន បន្ទាប់ពី​បាន​ប្រើ​ឈ្មោះ​មន្ត្រីខេត្ត ឆបោក​យកប្រាក់​ពី​ម្ចាស់​សណ្ឋាគារ​រ៉ក់​រ៉ូយ៉ាល់​ និង​ផ្ទះសំណាក់​បូ​តានី​កា​។​

     ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី២៣ ​ខែមេសា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១២​ និង៣០​នាទី​ថ្ងៃត្រង់​កម្លាំង​ក្រុមចម្រុះ​ប៉ុស្តិ៍​ និង​ប៉ូលិស​ខេត្តការពារ​តំបន់ឆ្នេរ​លេង​ទឹកបាន​ស្រាវជ្រាវ​បង្ក្រាប​តាម​ពាក្យ​ប​ណ្ដឺ​ង​ចុះ​ថ្ងៃទី​១១-១២​ ខែមេសា ​ឆ្នាំ២០១៦​របស់​តំណាង​ម្ចាស់​សណ្ឋាគារ​រ៉ក់​រ៉ូយ៉ាល់​ និង​ផ្ទះសំណាក់​បូ​តានី​កា​ពាក់​ព​ន្ធ័​ករណី​ក្លែង​លិខិត​សាធារណៈ​(​ដោយ​ប្រើ​ឈ្មោះ​មន្ត្រី​សាលាខេត្ត​កែប​)​ដើម្បី​ឆបោក​ប្រាក់​ពី​ម្ចាស់​សណ្ឋាគារ​-​ផ្ទះសំណាក់​ខាងលើ ​និង​ដាក់​កេះ​រ៉ៃ​អង្គា​សលុយ​ខុសច្បាប់​កាលពី​ថ្ងៃទី​២១ ​ខែ​មិនា ​ឆ្នាំ២០១៦​ និង​ថ្ងៃទី៩ ខែមេសា ​ឆ្នាំ២០១៦​ នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ​និង​ភូមិ​កែប ស​ង្គា​ត់​កែប ក្រុងកែប​ខេត្ត​កែប​។​

     ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ​ ង៉ូ​វ លីន​ឌី​ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​សព្វថ្ងៃ​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​ ខេត្តកំពត ​បាន​បញ្ជូនមក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​កែប​ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពត​។​

     ប៉ូលិស​បន្តថា សម្ភារៈ​វត្ថុតាង​ដកហូត​បានរួម​មានៈ​ម៉ូតូ​ម៉ា​កវេ​វ​ព​ណ៏​ខៀវ​ពាក់​ស្លាក​លេខ​ 72k83975 ​លេខ​តួ​ និង​ម៉ា​ស៊ឹ​ន ​M002325 -​កេះ​សម្រាប់​ដា​ក់់លុយ​ធ្វើ​អំពី​កញ្ចក់​មាន​ទំហំ​ 2×2×2 ​ចំនួន១ ​និង​ទូ​រស​ព្ឌ័​ដៃ​ចំនួន​២គ្រឿង​ម៉ាក​សាំ​សុង​១​គ្រឿង​ និង​ម៉ាក​អា​យខ​ល១​គ្រឿង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់